គោលការណ៍កម្មសិទ្ធឯកជន

គោលការណ៍កម្មសិទ្ធឯកជនផ្តល់សិទ្ធអោយ Cinema Online អាចប្រមូល ប្រើប្រាស់ ថែទាំ និង ប្រកាសនូវពត៌មានដែលទទួលបានសមាជិក (សមាជិកនិមួយៗ) របស់ទំព័រ cinema.com.kh។ ហើយគោលការណ៍នេះសំដៅទៅលើទំព័រ និង រាល់ផលិតផល និងសេវាកម្មដែលផ្តល់អោយពី Cinema Online។

ពត៌មានអត្តសញ្ញាណផ្ទាល់ខ្លួន

ពួកយើងអាចនឹងប្រមូលនូវពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ជាច្រើនដូចជា នៅពេលដែលអ្នកប្រើប្រាស់ចូលមកកាន់ទំព័រ ចុះឈ្មោះលើទំព័រ ភ្ជាប់មកកាន់ប្រអប់សំបុត្រ ឆ្លើយតបទៅកាន់ការស្រង់មតិ បំពេញពត៌មាន រឺក៏រួមបញ្ចូលនៅក្នុងសកម្មភាព សេវាកម្ម រឺលើទំព័រណាមួយដែលមាននៅលើទំព័ររបស់យើង។ អ្នកប្រើប្រាសអាចនឹងត្រូវផ្តល់ឈ្មោះ អាស័យដ្ឋានអ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងទីតាំស្នាក់នៅ។ អ្នកប្រើប្រាស់ក៏អាចចូលមកកាន់ទំព័ររបស់យើងដោយអនាមិកផងដែរ។ ពួកយើងនឹងប្រមូលពត៌មានផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ទាំងនេះ ក្នុងករណីដែលអ្នកប្រើប្រាស់យល់ព្រមក្នុងលក្ខណ្ឌផ្តល់ជូនតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់អាចមានសិទ្ធក្នុងការបដិសេធផ្តល់អោយពួកយើងនូវពត៌មានផ្ទាល់ខ្លួនទាំងនេះ លើកលែងតែលក្ខណ្ឌនេះអាចនឹងបញ្ឍប់អ្នកប្រើប្រាស់ធ្វើសកម្មភាពណាមួយដែលទាមទារជាចាំបាច់។

ពត៌មានក្រៅខ្លួន

ពួកយើងអាចនឹងប្រមូលនូវពត៌មានក្រៅខ្លួនរបស់អ្នកប្រើប្រាស់នៅពេលដែលពួកគេធ្វើសកម្មភាពនៅលើទំព័ររបស់យើង។ ពត៌មានក្រៅខ្លួនរួមមានឈ្មោះរបស់ Browser ដែលអ្នកប្រើប្រាស់ ប្រភេទកុំព្យូទ័ររបស់អ្នក និង ពត៌មានបច្ចេកទេសផ្សេងៗ ដូចជា ប្រព័ន្ធប្រតិបត្តិការណ៍ និង និងប្រព័ន្ធអ៊ីនធឺណេត អំពីអ្នកប្រើប្រាស់ក្នុងការចូលមកកាន់ទំព័ររបស់យើង។

Web browser cookies

ទំព័ររបស់ពួកយើងអាចនឹងប្រើប្រាស់ "cookies" (ដូចជា Google Analytics cookie និង DoubleClick cookie) ដើម្បីអោយអ្នកប្រើប្រាស់មានភាពងាយស្រួល។ Browser របស់អ្នកប្រើប្រាស់អាចនឹងបង្កើត cookies នៅលើ hard-drive ដើម្បីទុកជាឯកសារ និងពេលខ្លះគឺដើម្បីតាមដានពត៌មានរបស់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់ក៏អាចបដិសេធ cookies រឺប្រាប់អ្នកប្រើប្រាស់នៅពេលដែល cookies ចាប់ដំនើរការ។ ប្រសិនបើអ្នកធ្វើដូចនេះ ផ្នែកខ្លះនៅលើទំព័រនឹងមិនដំនើរការ។

យើងប្រើប្រាស់ពត៌មានដែលប្រមូលបានដោយរបៀបណា

Cinema Online នឹងប្រមូល និង ប្រើប្រាស់ពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាស្រ័យលើគោលបំណងដូចខាងក្រោម៖

  • ដើម្បីពង្រឹងផ្នែកសេវាកម្ម
    ពត៌មានដែលអ្នកផ្តល់អោយយើងឆ្លើយតបទៅនឹងសំណូមពរសេវាកម្មរបស់ពួកយើង និង តម្រូវការកាន់តែមានប្រសិទ្ធភាព។
  • ដើម្បីផ្តល់នូវបទពិសោធ៍ផ្ទាល់ខ្លួនទៅកាន់អ្នកប្រើប្រាស់
    ពួកយើងនឹងប្រើប្រាស់ពត៌មានដើម្បីយល់កាន់តែច្បាស់នូវរបៀបដែលអ្នកប្រើប្រាស់សេវាកម្ម និង ទិន្នន័យផ្តល់នៅលើទំព័ររបស់យើង។
  • ដើម្បីពង្រឹងទំព័ររបស់យើងកាន់តែប្រសើរ
    ពួកយើងនឹងប្រើប្រាស់មតិរបស់អ្នកដើម្បីពង្រឹងផលិតផល និងសេវាកម្មរបស់យើងកាន់តែប្រសើរ។
  • ដើម្បីដំនើរការកម្មវិធីផ្តល់ជូនពិសេស ការប្រកួតប្រជែង ការស្រង់មតិ និងផ្នែកផ្សេងៗទៀតនៅលើទំព័រ
    ដើម្បីផ្ញើរពត៌មានដែលអ្នកប្រើប្រាស់យល់ព្រមទទួលពីប្រធានបទដែលជាចំណូលចិត្តរបស់ពួកគេ
  • ដើម្បីផ្ញើរអ៊ីម៉ែលតាមកាលកំណត់
    ពួកយើងនឹងប្រើប្រាស់អាស័យដ្ឋានអ៊ីម៉ែលដើម្បីឆ្លើយតបទៅនឹងការសាកសួរ សំនួរ និង/រឺក៏ សំណូមពរដទៃទៀត។ ប្រសិនបើអ្នកប្រើប្រាស់សម្រេចចិត្តជ្រើសរើសចូលក្នុងតារាងអ៊ីម៉ែលរបស់យើង ពួកគេនឹងទទួលបានពត៌មានដូចជា ពត៌មានក្រុមហ៊ុន ពត៌មានថ្មីៗ រឺពត៌មានពីសេវាកម្មដែលទាក់ទង ជាដើម។។ ប្រសិនបើអ្នកប្រើប្រាស់ចង់បញ្ឈប់ពីការទទួលបានអ៊ីម៉ែលដូចបញ្ជាក់ខាងលើ អ្នកប្រើប្រាស់អាចទទួលបានពត៌មាននេះនៅខាងក្រោមអ៊ីម៉ែលដែលទទួលបាននិមួយៗ។

យើងរក្សាពត៌មានរបស់អ្នកដូចរបៀបណា

ពួកយើងធ្វើការប្រមូលទិន្នន័យយ៉ាងត្រឹមត្រូវ ការរក្សាទុក និង ធ្វើការដំនើរការរបៀប និង វិធានការសន្តិសុខដើម្បីរក្សាការពារទៅនឹងការចូលទៅកាន់ដោយគ្មានការអនុញ្ញាត ការកែសម្រួល ការបង្ហាញ រឺការបំផ្លិតបំផ្លាញពត៌មានផ្ទាល់ខ្លួនរបស់អ្នក ឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ និង ទិន្នន័យនៅលើទំព័ររបស់យើង។

ការចែករំលែកពត៌មានផ្ទាល់ខ្លួនរបស់អ្នក

ពួកយើងមិនធ្វើការលក់ ដោះដូរ រឺជួលពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅកាន់អ្នកដទៃនោះទេ។ ពួកយើងនឹងចែករំលែកនូវទិន្នន័យប្រជាសាស្ត្រទូទៅ ដែលមិនទាក់ទងទៅនឹងពត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកចូលមកកាន់គេហទំព័រ អ្នកប្រើប្រាស់ ទៅកាន់ដៃគូរពាណិជ្ជកម្មរបស់ពួកយើង ក្រុមអ្នកទុកចិត្ត និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងរូបភាពណាក៏ដោយ។ ពួកយើងនឹងប្រើប្រាស់សេវាកម្មភាគីទី៣ ដើម្បីជួយពួកយើងដំនើរការជំនួញ និង គេហទំព័ររបស់ពួកយើង រឹក៏សកម្មភាពគ្រប់គ្រងរបស់ពយកយើងដូចជា ការផ្ញើរព្រឹត្តិប័ត្រ រឺក៏ការស្រង់មតិ។ ពួកយើងនឹងចែករំលែកពត៌មានរបស់អ្នកទៅកាន់ភាគីទី៣ ក្នុងលក្ខណ្ឌកំណត់ទៅតាមពត៌មានដែលអ្នកអនុញ្ញាត។

គេហទំព័រភាគីទី៣​

អ្នកប្រើប្រាស់អាចនឹងឃើញនូវការផ្សព្វផ្សាយរឺពត៌មានផ្សេងៗដែលភ្ជាប់ទៅកាន់ទំព័រដទៃដែលអាចជាដៃគូរ អ្នកផ្គត់ផ្គង់ អ្នកផ្សព្វផ្សាយ អ្នកឧបត្ថម្ភ អ្នកផ្តល់អាជ្ញាបណ្ឌ រឺដៃគូរភាគីទី៣ផ្សេងទៀត។ ពួកយើងមិនមានសិទ្ធក្នុងការគ្រប់គ្រងនូវការតំណរនៃការផ្សព្វផ្សាយទាំងនោះទេ។ បន្ថែមពីលើនេះទៀត គេហទំព័រ និងសេវាកម្មទាំងនោះដែលរួមមានពត៌មាន និង តំណរចុចនឹងមានការផ្លាស់ប្តូរជារឿយៗ។ ទំព័រ និងសេវាកម្មទាំងនេះមាននូវគោលការណ៍ឯកជន​ និង គោលការណ៍បម្រើសេវាកម្មដោយខ្លួនឯងផ្ទាល់ផងដែរ។ ការប្រើប្រាស់ និង ធ្វើសកម្មភាពនៅលើគេហទំព័រផ្សេងៗដែលមានតំណរចូលទៅកាន់ទំព័ររបស់យើង គឺស្ថិតនៅលើលក្ខណ្ឌ និង គោលការណ៍របស់គេហទំព័រដោយខ្លួនឯង។

ការផ្សព្វផ្សាយ

ការផ្សព្វផ្សាយពាណិជ្ជកម្មដែលបង្ហាញនៅលើទំព័ររបស់យើងនឹងបង្ហាញអោយអ្នកប្រើប្រាស់មើលឃើញតាមរយៈដៃគូរផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាអ្នកបង្កើត cookies។ ប្រព័ន្ធ cookies នេះនឹងអនុញ្ញាតអោយប្រព័ន្ធបម្រើការអាចទទួលស្គាល់នូវប្រព័ន្ធកុំព្យូទ័រគ្រប់ពេលដែលអ្នកទទួលបានការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធឺណេត​ដើម្បីចងក្រងនូវពត៌មានក្រៅខ្លួនរបស់អ្នកប្រើប្រាស់។ ពត៌មាននេះនឹងអនុញ្ញាតអោយបណ្តាញផ្សព្វផ្សាយផ្តល់ជូននៅការផ្សព្វផ្សាយពាណិជ្ជកម្មទៅកាន់គោលដៅនៃអ្នកប្រើប្រាស់ដែលពួកគេជឿថាអ្នកប្រើប្រាស់នឹងចាប់អារម្មណ៍។ គោលការណ៍ឯកជននេះនឹងមិនគ្រប់គ្រងទៅលើការប្រើប្រាស់ cookies របស់ម្ចាស់នៃការផ្សព្វផ្សាយនោះទេ។

ការប្រើប្រាស់ Google Adsense

ការផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនអាចនឹងដាក់អោយដំនើរការតាមរយៈ Google។ ការប្រើប្រាស់ DART cookie របស់ Google នឹងបង្ហាញផ្ទាំងផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់អាស្រ័យតាមគេហទំព័រដែលអ្នកប្រើប្រាស់ចូលឆែកនៅលើអ៊ិនធឺណេត។ ប្រព័ន្ធ DART ប្រើប្រាស់នូវ ពត៌មានក្រៅខ្លួន ដែលមិនតាមដាននូវពត៌មានផ្ទាល់ខ្លួន ដូចជា ឈ្មោះ អាស័យដ្ឋានអ៊ីម៉ែល ទីតាំងដែលអ្នកនៅ ជាដើម របស់អ្នកប្រើប្រាស់នោះទេ។ អ្នកប្រើប្រាស់អាចដក DART cookie ចេញដោយគ្រាន់តែចូលទៅកាន់ គោលការណ៍ឯកជនស្តីពី ការផ្សព្វផ្សាយលើ Google និង បណ្តាញពត៌មាន។

ការប្រើប្រាស់ Google Analytics

ផ្នែកមួយចំនួនៗដាក់ដំនើរការអាស្រ័យទៅលើ Display Advertising សម្រាប់ Google Analytics Demographic និង Interest Reporting។ ការប្រើប្រាស់ Ads Settings អ្នកប្រើប្រាស់អាចធ្វើការដក Google Analytics សម្រាប់ Display Advertising ដើម្បីធ្វើការផ្លាស់ប្តូរផ្ទាំងពាណិជ្ជកម្មរបស់ Google Display Network តាមចិត្តចង់។

អ្នកប្រើប្រាស់អាចធ្វើការឆែក Google Analytics ដែលអាចដកចេញបានពីលើគេហទំព័រ។

ទិន្នន័យដែលប្រមូលបានពី Google ដែលផ្ទាំងពាណិជ្ជកម្មអាស្រ័យលើការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ រឺក៏ជាទិន្នន័យរបស់អ្នកប្រើប្រាស់លើភាគីទី៣ (ដូចជា អាយុ ភេទ និងចំណាប់អារម្មណ៍) នៅលើ Google Analytics នឹងត្រុវបានប្រើប្រាស់ដើម្បីដឹងពីអ្នកប្រើប្រាស់កាន់តែច្បាស់ដើម្បីអោយផលិតផលនិងសេវាកម្មកាន់តែប្រសើរ។

ការផ្លាស់ប្តុរទៅលើគោលការណ៍ឯកជន

Cinema Online អាចធ្វើការសម្រេចចិត្តដើម្បីផ្លាស់ប្តូរគោលការណ៍ឯកជានគ្រប់ពេលវេលាទាំងអស់។ ហើយនៅពេលដែលយើងធ្វើប្រតិបត្តិការនេះ យើងតែងតែ

អ្នកយល់ព្រមទៅលើលក្ខណ្ឌទាំងអស់នេះ

អ្នកយល់ព្រមទទួលស្គាល់ទៅលើលក្ខណ្ឌទាំងអស់នេះសម្រាប់ការប្រើប្រាស់លើទំព័រនេះ។ ប្រសិនបើអ្នកមិនយល់ព្រមទេ អ្នកអាចសរសេរសំណូមពរដើម្បីលុបចោល រឺផ្លាស់ប្តូរពត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ការបន្តប្រើប្រាស់លើទំព័រនេះនឹងយល់ស្របទៅនឹងសំណូមពររបស់អ្នក។

ប្រសិនបើអ្នកមានសំណួរទៅលើគោលការណ៍ឯកជន ការប្រើប្រាស់លើទំព័រនេះ សូមទំនាក់ទំនងមកកាន់

City Mall 2nd Floor
St. Monireth, Sangkat Veal Vong,
Khan 7 Makara,
Phnom Penh,
Cambodia.
លេខទូរស័ព្ទ៖ +855235555523
អ៊ីម៉ែល៖ jaikon@cinemaonline.asia

ឯកសារនេះធ្វើការកែប្រែត្រឹមថ្ងៃទី ២៩ មករា ឆ្នាំ២០១៦

ម៉ោងបញ្ចាំង