ពត៌មានពីភាពយន្ត

កំពូលល្ងង់នៅអាស៊ី

ដំណើរជីវិតរបស់បុរសពីរនាក់គឺនាយពាក់មី និងនាយគ្រឿនដែលផ្តើមចេញពីភូមិតូច មួយក្នុងតំបន់ជាយក្រុងភ្នំពេញ។ ដោយសារតែក្រីក្រ ហើយល្ងង់ និងលួចស្រលាញ់កូនស្រីរបស់បុរសម្នាក់នៅក្បែរផ្ទះផងបាន ធ្វើ ឲ្យបុរសទាំងពីរនាក់ហ៊ានធ្វើៗគ្រប់យ៉ាងមិនថាល្អឬអាក្រក់ ថែមទាំងមិនគិតពីលទ្ធផលចុង ក្រោយ ។ ពួកគេបានសេពគប់ប៉ះចំបុរសខិលខូចម្នាក់ ឈ្មោះ នាយកណ្តុរ ហើយបុរសនោះ បានសន្យាថានឹងជួយពួកគេបានសំរេចបំណងរបស់ខ្លួនតាមរយះការ ធ្វើជំនួញមួយដែលខ្លួន បានរៀបចំ តែជំនួញនោះគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ។ដោយសារជនបោកប្រាស់ នោះមានមហិច្ឆតាលោភលន់ ក៏ជំរុញអោយបុរសទាំងពីរនោះ ត្រូវលក់ផ្ទះ យកលុយទៅរៀន មន្តអាគមន៏ថែម ដើម្បីរកលុយឲ្យបានកាន់តែច្រើន ហើយអោយស្រីកាន់តែ ស្រលាញ់។ អ្នកទាំងពីរបានលះបង់ផ្ទះសំបែង ឲ្យតែបាន សំរេចបំណងរបស់ខ្លួន តែទីបំផុតពួកគេត្រូវបាន អ្នកទាំងនោះ បោកប្រាស់ រហូតដល់បាត់បង់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែដោយជំនឿពីរឿងបុណ្យ និង រឿងបាបបានកែប្រែចារិកពួកជនខិលខូច អោយ ត្រឡប់មកជួយបុរសទាំងពីរដោយស្មោះ ស្ម័គ្រហើយរកវិធីជួយដល់នាយទាំងពីរ អោយ សម្រេចនូវក្តីប្រាថ្នារបស់ខ្លូន។ ​នៅចុងបញ្ចប់នាយពាក់មី និងនាយគ្រឿនទទួលបានលទ្ធផលដូចបំណង បុរសជា ឪពុកបានព្រមលើកកូនស្រី និងក្មួយស្រីអោយនាយទាំងពីរ ព្រមទាំងមិនដេញដោលពីរឿង អតីតកាលរបស់ពួកគេទៀតទេ។ រីឯជនខិលខូចវិញត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅ ផ្តន្ទាទោស តាមផ្លូវច្បាប់ចាប់ពីពេលនោះតទៅ។

ភាសា: ភាសាខ្មែរ
អក្សរលើអេក្រង់: គ្មានអក្សររត់ខាងក្រោម
ចាត់ជាក្រុម: G
ថ្ងៃចាក់បញ្ចាំង: 15 ធ្នូ 2016 (15 Dec 2016)
ប្រភេទរឿង: កំប្លែង
រយៈពេល: 95 នាទី
អ្នកចែកចាយ: NA
តួសម្តែង: Neay Peak Mi
អ្នកដឹកនាំរឿង: Touch Oudom
របៀប/ទម្រង់: 2D

[ព័ត៌មានបន្ថែម] [ឃ្លីបអំពីភាពយន្ត]
[More] [Trailers] [English Synopsis]
ឃ្លីបអំពីភាពយន្ត



ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ