ព័ត៌មាន

រឿង "La La Land" ឈ្នះពានច្រើនជាងគេនៅក្នុង Golden Globes

អ្នកសរសេរ: Florey DM


ក្រុមការងារផលិតភាពយន្ត "La La Land" ច្បាស់ជាជប់លៀងអប់អរបន្ទាប់ពីកម្មវិធីនេះហើយ


9 Jan – កម្មវិធីពានរង្វាន់ Golden Globes លើកទី 74 បានប្រារព្ធធ្វើទ្បើងកាលពីព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា) នៅឯសណ្ឋាគារ Beverly Hilton ដោយមានលោក Jimmy Fallon ជាពិធីករក្នុងកម្មវិធី។

ហើយក្នុងចំណោមពានទាំង ១៤ ឋិតនៅក្នុងពានរង្វាន់ផ្នែកភាពយន្ត រឿង "La La Land" ឈ្នះស្ទើរតែពាក់កណ្តាលទៅហើយ ដែលក្លាយជារឿងដែលឈ្នះច្រើនជាងគេក្នុងកម្មវិធីនេះ។

ពិធីករលោក Jimmy Fallon ក៏បានប្រើប្រាស់ភាពយន្តនេះ ដើម្បីបង្ហាញនូវការសម្តែងបើកក្បាលកម្មវិធីអោយកាន់តែអធិកអធម ស្របពេលដែលភាពយន្តនេះបានក្លាយជាភាពយន្តដែលដណ្តើមពានរង្វាន់បានច្រើនជាងគេបំផុត នៅក្នុងកម្មវិធី Golden Globes នេះ។

ហើយពានរង្វាន់ទាំងនោះរួមមាន ពាន Best Actor បានទៅលើតួប្រុសសម្តែងដោយ Ryan Gosling ពាន Best Actress បានទៅលើតួស្រីសម្តែងដោយ Emma Stone ពានរង្វាន់ Best Director បានទៅលើអ្នកដឹកនាំរឿងរបស់ភាពយន្តនេះ លោក Damien Chazelle និង ឈ្នះពានសម្រាប់បទចម្រៀងនៅក្នុងភាពយន្តល្អជាងគេផងដែរ។


តួឯករបស់រឿង "La La Land" លោក Ryan Gosling និង កញ្ញា Emma Stone
ទទួលពានរង្វាន់ក្នុងកម្មវិធីនេះ (Photo source: AP: Jordan Strauss/Invision)


មុនពេលដែល "La La Land" ដណ្តើមពានរង្វាន់ជាច្រើនក្នុងកម្មវិធីនេះ មានការឈ្នះដ៏ភ្ញាក់ផ្អើលមួយរបស់តារាសម្តែង Aaron Taylor-Johnson លើពានរង្វាន់ Best Supporting Actor ដោយសារតែទស្សនិកជនជាច្រើនគិតថាអ្នកដែលត្រូវឈ្នះគឺតារាសម្តែង Mahershala Ali ("Moonlight")។

បើទោះបីជាតារាសម្តែងរូបនេះមិនទទួលបានពានរង្វាន់អ្វីក៏ដោយ ក៏ភាពយន្ត "Moonlight" ទទួលពានផ្នែក Best Motion Picture ផងដែរ។

ម្យ៉ាងវិញទៀត ភាពយន្តគំនូរជីវចលដែលរកចំណូលបានច្រើនជាងគេចំណាត់លេខ៣ ក្នុងឆ្នាំ ២០១៦ "Zootopia" ទទួលបានពានរង្វាន់ផ្នែក Best Animated Motion Picture។

ចំណែកឯពត៌មានពិសេសៗក្នុងកម្មវិធីមានដូចជា Meryl Streep ទទួលពានរង្វាន់កិត្តិយស Cecil B. DeMille Award ប្រចាំឆ្នាំ២០១៧នេះ តារាសម្តែង Ryan Reynolds និង Andrew Garfield ថើបគ្នា និង ការឧទ្ទិសទៅដល់កំពូលតារាសម្តែងលោកស្រី Carrie Fisher និងម្តាយរបស់នាង លោកស្រី Debbie Reynolds ដែលទើបតែលាចាកលោកកាលពីពេលថ្មីៗនេះ។

ខាងក្រោមនេះគឺជាតារាងសរុបឈ្មោះអ្នកឈ្នះនៅក្នុងកម្មវិធីពានរង្វាន់ Golden Globes លើកទី 74 នេះ៖

Best Motion Picture, Drama: ភាពយន្ត "Moonlight"
Best Motion Picture, Musical or Comedy: ភាពយន្ត "La La Land"
Best Actor in a Motion Picture, Drama: តារាសម្តែង Casey Affleck, ក្នុងរឿង "Manchester by the Sea"
Best Actress in a Motion Picture, Drama: តារាសម្តែង Isabelle Huppert, ក្នុងរឿង "Elle"
Best Actor in a Motion Picture, Musical, or Comedy: តារាសម្តែង Ryan Gosling, ក្នុងរឿង "La La Land"
Best Actress in a Motion Picture, Musical or Comedy: តារាសម្តែង Emma Stone, ក្នុងរឿង "La La Land"
Best Actor in a Supporting Role in a Motion Picture: តារាសម្តែង Aaron Taylor-Johnson, ក្នុងរឿង "Nocturnal Animals"
Best Actress in a Supporting Role in a Motion Picture: តារាសម្តែង Viola Davis, ក្នុងរឿង "Fences"
Best Director, Motion Picture: អ្នកដឹកនាំរឿងលោក Damien Chazelle, ក្នុងរឿង "La La Land"
Best Screenplay, Motion Picture: អ្នកសរសេររឿងលោក Damien Chazelle, ក្នុងរឿង "La La Land"
Best Original Score, Motion Picture: អ្នកនិពន្ធលោក Justin Hurwitz, ក្នុងរឿង "La La Land"
Best Motion Picture, Animated: ភាពយន្តគំនូរជីវចល "Zootopia"
Best Original Song, Motion Picture: បទ "City of Stars," ក្នុងរឿង "La La Land"
Best Motion Picture, Foreign Language: ភាពយន្ត "Elle"

Cinema Online, 9 មករា 2017

ភាពយន្តទាក់ទង:
La La Land (04 Jan 2017) [Showtimes] [Trailers]
Zootopia (25 Feb 2016)
Nocturnal Animals (23 Nov 2016)
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង