ព័ត៌មាន

ក្រុមក្មេងខ្មែរចេញ MV ក្នុងរឿង "Jailbreak" ជាផ្លូវការ

អ្នកសរសេរ: Florey DM



ក្រុមក្មេងខ្មែរចេញបទចម្រៀងនៅក្នុងរឿង "Jailbreak"


11 Jan – ទស្សនិកជនទាំងអស់ប្រហែលជាបានទស្សនាឃ្លីបខ្លីផ្លូវការរបស់ខ្សែភាពយន្តខ្មែរខ្នាតធំ "Jailbreak" ដែលនឹងចេញក្នុងពេលខាងមុខនេះ ហើយឥទ្បូវនេះយើងមកស្តាប់នៅចម្រៀងនៅក្នុងខ្សែភាពយន្តនេះវិញម្តង។

ក្រុមតារាចម្រៀងវ័យក្មេង ក្មេងខ្មែរ បានបង្ហាញនូវ Teaser បទចម្រៀងរបស់ភាពយន្ត "Jailbreak" កាលពីសប្តាហ៍មុន ហើយក្នុងថ្ងៃនេះ វីដេអូបទចម្រៀងពេញជាផ្លូវការត្រូវបានបង្ហាញនៅក្នុងទំព័ររបស់ក្រុមចម្រៀងនេះផ្ទាល់តែម្តង។

ជាមួយនឹងបទភ្លេងដោយប្រើប្រាស់ទាំងឧបករណ៍តន្ត្រីបុរាណ និង សម័យ បានបង្កើតជាបទភ្លេងដ៏គួរអោយទាក់ទាញមែនទែន។ សម្បីតែសកម្មភាពឈុតឆាកក្នុងបទចម្រៀងដែលគួរអោយចាប់អារម្មណ៍ តាំងពីបើកក្បាល រហូតដល់ចប់ គឺពោរពេញទៅដោយសកម្មភាពវាយតប់ និងមានដកស្រង់ចេញពីខ្សែភាពយន្តខ្លះៗផងដែរ។

"If you give up, you die," មួយឃ្លាក្នុងបទចម្រៀងនេះប្រាកដជាធ្វើអោយអ្នកស្តាប់ទន្ទេញជាប់មាត់ បន្ទាប់ពីស្តាប់ហើយតែម្តង។

ហើយក្រៅពីបង្ហាញឈុតឆាកខ្លះៗនៅក្នុងភាពយន្ត ក្នុងវីដេអូបទចម្រៀងនេះក៏បង្ហាញនៅសកម្មភាពរាំទៅតាមបទភ្លេង និងការលេងតន្រ្តីនៅក្នុងគុកដែលជាទីតាំងតែមួយនៅក្នុងភាពយន្តទៀតផង។

ខ្សែភាពយន្តខ្មែរខ្នាតធំ "Jailbreak" ចូលរួមដឹកនាំដោយលោក Jimmy Henderson និងផលិតដោយផលិតកម្ម Kongchak Pictures ចូលរួមសម្តែងដោយតារាផ្នែកវាយតប់ Jean-Paul Ly សម្តែងជាមន្ត្រីទំនាក់ទំនងជនជាតិបារំាង ដែលជាប់ខ្លួននៅក្នុងគុកព្រៃខ្លា ក្នុងពេលដែលគាត់នាំឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ម្នាក់ទៅកាន់ក្នុងគុកដ៏តឹងរឹងនេះ។

ខ្សែភាពយន្តដែលអ្នកកំពុងទន្ទឹងរង់ចាំនេះនឹងបង្ហាញមុខនៅក្នុងរោងភាពយន្តនាថ្ងៃទី ៣១ មករាឆ្នាំ២០១៧ ខាងមុខនេះ!

ចុចមើលវីដេអូចម្រៀងខាងក្រោមនេះទាំងអស់គ្នា!


 

Cinema Online, 11 មករា 2017


ភាពយន្តទាក់ទង:
Jailbreak (Khmer) (31 Jan 2017) [Showtimes] [Trailers]
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង