ព័ត៌មាន

"Wolverine 3" ផលិតឡើងសំរាប់ទស្សនិកជនលើសពី ១៨ ឆ្នាំ

អ្នកសរសេរ: Florey DM


"Wolverine 3" សំរាប់ទស្សនិកជនលើសពី ១៨ ឆ្នាំ

11 ឧសភា- បើសិនជាទស្សនិកជនពេញចិត្តនឹងឈុតឆាកប្រយុទ្ធគ្នាដ៏សាហាវក្នុងរឿង "Deadpool" ហើយចង់មើលភាពយន្តប្រភេទនេះទៀត ការទន្ទឹងរងចាំរបស់អ្នកបានក្លាយជាការពិតហើយ ពីព្រោះភាពយន្ត "Wolverine 3" មានឈុតឆាកប្រយុទ្ធគ្នាដ៏សាហាវមិនចាញ់រឿង "Deadpool" ទេ។

ផលិតករភាពយន្តដ៏ល្បី Simon Kinberg បានបញ្ជាក់ថាភាពយន្តនេះគឺសំរាប់ទស្សនិកជនលើសពី ១៨ ឆ្នាំ ដោយសារតែមានឈុតឆាកវាយប្រយុទ្ធគ្នាច្រើន ដោយលាយលំជាមួយភាពឆ្នៃប្រឌិតខ្ពស់សំរាប់រឿងនេះផ្ទាល់។

ផលិតករភាពយន្តរូបនេះបានបន្តរទៀតថា តួអង្គដ៏សំខាន់ក្នុងរឿងនេះឈ្មោះ Wolverine នឹងធ្វើអោយទស្សនិកជនទាំងអស់ផ្ញាក់ផ្អើលចំពោះការសំដែងដ៏មានទេពកោសល្យរបស់គាត់ក្នុងវគ្គក្រោយនេះដែលទស្សនិកជនមិនធ្លាប់ឃើញពីមុនមក។

ទន្ទឹមនឹងនេះដែរ ផលិតករភាពយន្ត Kinberg មិនទាន់បញ្ជាក់ពីវត្តមានរបស់តារាសំដែង Patrick Stewart នឹងសំដែងក្នុងវគ្គថ្មីនេះទេ ប៉ុន្តែគាត់ក៏មិនប្រកែកពីពាក្យចចាមអារ៉ាមដែលថា Stewart នឹងចូលរួមសំដែងក្នុងវគ្គថ្មីនេះដែរ។ គូសបញ្ជាក់ផងដែរថាតារាសំដែង Hugh Jackman ក៏នឹងចូលរួមថតក្នុងភាពយន្តនេះដែរ។

ភាពយន្ត "Wolverine 3" កំពុងតែចាប់ផ្តើមថត ហើយគ្រោងនឹងចាក់បញ្ចាំងតាមរោងកុននៅខែមីនា ឆ្នាំ ២០១៧ ខាងមុខ។

Cinema Online, 11 ឧសភា 2016

ភាពយន្តទាក់ទង:
X-Men: Apocalypse (19 May 2016)
X-Men: Days Of Future Past (29 May 2014)
The Wolverine (3D) (01 Aug 2013)
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង