ព័ត៌មាន

Superman ប៉ះគ្នាជាមួយ Black Adam ក្នុងភាពយន្តថ្មី

អ្នកសរសេរ: Florey DM



អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំមើលការប៉ះទង្គិចគ្នារវាង Superman និង Black Adam។

28 Dec – មកទល់ពេលនេះ ហ្វេនរបស់ Superman ប្រាកដជាដឹងច្បាស់ថា វីរបុរសស្បែកតាន់ដូចដែកថែបមួយរូបនេះ នឹងវិលត្រឡប់មកវិញ ដើម្បីបន្តជាមួយសកម្មភាពកំពូលវីរបុរសក្លាហានប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ក្នុងខ្សែភាពយន្ត "Justice League" ដែលនឹងចេញនាពេលខាងមុខនេះហើយ។

មិនតែប៉ុណ្ណោះ ដួងចិត្តអ្នកគាំទ្រកាន់តែរញ្ជួយញាប់ញ័របន្ថែមទៀត នៅពេលដែលតារាសម្តែង Henry Cavill បានបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គមរបស់គាត់ នូវរូបភាពដែលបង្ហាញគាត់លើកកែវស្រាជល់ដូចសុភាពបុរសជាមួយ Dwayne Johnson។

"ពិភព DC ទាំងឡាយនឹងក្រឡាប់ចាក់" ជា hashtag ដែលបានភ្ជាប់ជាមួយរូបភាពបង្ហោះដោយ Cavill នៅលើប្រព័ន្ធបណ្តាញសង្គម Instagram ដែលបង្ហាញគាត់ជាមួយ Johnson ដែលត្រៀមនឹងសម្តែងជាតួអាក្រក់ប្រឆាំងវីរបុរស Black Adam ក្នុង "Shazam!"។

មានការទស្សន៏ទាយថា តួអង្គទាំងពីរនេះ នឹងជួបជាមួយគ្នានៅក្នុង "Man of Steel 2" ដែលជារឿងបន្តពីភាពយន្តកាលពីឆ្នាំ ២០១៣ របស់ Cavill។ ប៉ុន្តែកាលបរិច្ឆេទនៃការចាក់បញ្ចាំងរឿងមួយនេះនៅមិនទាន់បានកំណត់ឡើយ ហើយឆ្នាំ ២០១៧ យើងនឹងឃើញការចាក់បញ្ចាំងភាពយន្ត "Wonder Woman" និង "Justice League Part One" តាមពីក្រោយដោយ "The Flash" និង "Aquaman" ក្នុងឆ្នាំ ២០១៨។


Black Adam (Dwayne Johnson) ជួបជាមួយ Superman (Henry Cavill)
(ប្រភពរូបភាព៖ Henry Cavill's Instagram).

តួអង្គ Black Adam របស់ Johnson មួយនេះ នឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងក្នុងពិភពចក្រវាឡ DC ជាមួយភាពយន្តឆ្នាំ ២០១៩ "Shazam!" មុននឹងជួបតទល់ជាមួយតួអង្គ Superman របស់ Cavill ក្នុងភាពយន្តរបស់ពួកគេដែលនៅមិនទាន់បានបង្ហើបឲ្យដឹងពត៌មានច្រើនឡើយ។

ឱកាសនៃការជួបតទល់គ្នារវាងមហាកម្លាំងទាំងពីររូប ត្រូវបានប្រកាសឲដឹងជាលើកដំបូងដោយ Johnson កាលពីដើមឆ្នាំនេះ នៅពេលដែលគាត់បានសរសេរលើប្រព័ន្ធបណ្តាញសង្គមរបស់គាត់ថា "នឹងមិនកើតឡើងក្នុងភាពយន្តដំបូង ប៉ុន្តែគ្មានអ្វីនឹងអាចធ្វើឲខ្ញុំសប្បាយចិត្តខ្លាំងជាងនេះទេ។ វាគង់នឹងកើតមានឡើយ'" ជាមួយនឹង hashtag #BlackAdamVsSuperman។

ដូច្នេះ ទោះបីជាយើងប្រហែលនឹងមិនអាចមើលឃើញការប្រយុទ្ធគ្នាដ៏អស្ចារ្យរវាងតួអង្គទាំងពីរក្នុង "Shazam!" និង "Justice League Part One" ក៏ដោយ ការប្រកាសចុងក្រោយនេះបានបញ្ជាក់ថាវាប្រាកដជាកើតមានឡើង ដូចនេះអ្នកគាំទ្រនឹងអាចទន្ទឹងចាំមើលក្នុង "Man of Steel 2" ឬ "Justice League Part Two" បាន។

Cinema Online, 28 ធ្នូ 2016


ភាពយន្តទាក់ទង:
Wonder Woman (02 Jun 2017) [Trailers]
Batman V Superman: Dawn Of Justice (25 Mar 2016)
Man of Steel (3D) (20 Jun 2013)
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង