ព័ត៌មាន

Major Cineplex របស់ថៃ និង ផលិតកម្មដ៏ធំរបស់កូរ៉េ រួមគ្នាដើម្បីផលិតខ្សែភាពយន្ត

អ្នកសរសេរ: Florey DM


ភាពយន្ត "Miss Granny" ត្រូវបានថតម្តងទៀតដោយចូលរួមសំដែងពីតារាថៃ

1 Apr - បន្ទាប់ពីការចុះហត្ថលេខាកាលពីឆ្នាំមុនដើម្បីបើកដំណើរការផលិតកម្មរួមគ្នាមួយ ក្រុមហ៊ុន Major Cineplex របស់ថៃ និង ក្រុមហ៊ុន CJ Entertainment របស់កូរ៉េបានចាប់ផ្តើមបង្កើតផលិតកម្មថ្មីមួយដែលមានឈ្មោះថា CJ Major Entertainment។

ផលិតកម្មដ៏ថ្មីស្រឡាងមួយនេះគ្រោងនឹងផលិតពី ១៥ ទៅ ២០ រឿង ក្នុងរយៈពេលប្រាំឆ្នាំដែលចំណាយទឹកប្រាក់ដល់ទៅ ១.៤លានដុល្លារ អាមេរិក ដែលស្មើរនិង ៥០លានបាត។

ក្នុងនោះដែរ ក្រុមហ៊ុន CJ របស់កូរ៉េមាន ៥១ ភាគរយនៃដើមទុនសរុបទាំងអស់របស់ក្រុមហ៊ុនដែលមានចំនួន ២,៨ លានដុល្លារអាមេរិកដែលស្មើរនិង ១០០លានបាត ខណៈពេលដែល

Major Cineplex មានភាគហ៊ុន ៤៩ ភាគរយ។

បច្ចុប្បន្ន CJ មានរោងភាពយន្តផ្ទាល់ខ្លួនដែលមានឈ្មោះថា CJ-CGV ជាច្រើនទីតាំងនៅក្នុងបណ្តារប្រទេសនៃតំបន់អាស៊ីដូចជា ប្រទេសចិន, ឥណ្ឌូនេស៊ី, វៀតណាម, និងប្រទេសជប៉ុន។ ជាមួយគ្នានោះដែរ ក្រុមហ៊ុននេះក៏បានបង្កើតផលិតកម្មភាពយន្តមួយទៀតនៅក្នុងប្រទេសចិនផងដែរ។ គួរបញ្ជាក់ផងដែរថា Major Cineplex បាននាំចូលភាពយន្តសរុបចំនួន ៦០០ រឿង ដែលបានចាក់បញ្ចាំងនៅរោងកុនទូទាំងប្រទេសថៃសរុបចំនួន ៩២ កន្លែង និង ៧ រោងភាពយន្តនៅកម្ពុជា រួមជាមួយ ៥កន្លែងទៀតនៅក្នុងប្រទេសឡាវ។

ភាពយន្តដំបូងគេបង្អស់ដែលផលិតកម្មដ៏ថ្មីស្រឡាងមួយនេះគ្រោងនឹងថត គឺរឿងដែលយកលំនាំតាមខ្សែភាពយន្តកូរ៉េដ៏ល្បីដែលមានចំនងជើងថា "Miss Granny"។

តារាសំដែងស្រីដែលមានឈ្មោះបោះសំលេងយ៉ាងខ្លាំងប្រចាំប្រទេសថៃ កញ្ញា Davika Hoome ដែលសំដែងជាតួឯកក្នុងរឿង "Pee Mak Phrakanong" និង រឿង "Freelance" នឹងចូលរួមសំដែងក្នុងភាពយន្តថ្មីនេះ។ អ្វីដែលកាន់តែពិសេសទៀតនោះគឹរឿងនេះត្រូវបានដឹកនាំសំដែងដោយផលិតករភាពយន្តដ៏មានទេពកោសល្យគឺ Joey Araya ហើយរំពឹងថានឹងចាប់ផ្តើមបញ្ចាំងនាចុងឆ្នាំ ២០១៦នេះ។

រឿងនេះ និយាយពីស្រ្តីមេម៉ាយអាយុ ៧៤ឆ្នាំម្នាក់ដែលក្លាយខ្លួនទៅជាស្រ្តីវ័យក្មេងអាយុ ២០ឆ្នាំបន្ទាប់ពីនាងទៅថតរូបនៅកន្លែងថតដ៏ចំលែកមួយ។

កន្លងមក ភាពយន្តដែលយកលំនាំតាមរឿងចិនដែលមានចំនងជើងថា "20, Once again!" គឺជាស្នាដៃបញ្ចូលគ្នារវាងចិននិងកូរ៉េដែលជាប់ចំណាត់ថ្នាក់កំពូលហើយរកចំនូលបាន ៥៩,៣លានដុល្លារ អាមេរិក នេះបើតាមសំដីអ្នករាយកាណ៍របស់ Hollywood ម្នាក់។ ស្របពេលនោះដែរ ភាពយន្តដែលយកលំនាំតាមរឿង
វៀតណាមដែលមានចំនងជើងថា "Sweet 20" បានរកចំនូលបាន ៤,៨លានដុល្លាអាមេរិក។ ហើយភាពយន្តបន្ទាប់គឺជាការបញ្ចូលគ្នារវាងប្រទេសជាច្រើនដូចជា ជប៉ុន, ឥណ្ឌូនេស៊ី, ឥណ្ឌា និងអាល្លឺម៉ង់។

To read this article in English, click HERE.

 

Cinema Online, 1 មេសា 2016

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង