ព័ត៌មាន

"Jailbreak:ការពារឧក្រិដ្ឋជន"ពោរពេញដោយឈុតវាយប្រហារ!

អ្នកសរសេរ: Naseem Randhawa



គេសន្យាថា "Jailbreak" នឹងជាភាពយន្ដវាយប្រហារបែបទំនើបមួយ

12 Dec – ភាពយន្ដខ្មែរបែបវាយប្រហារ រឿង"Jailbreak: ការពារឧក្រិដ្ឋជន" ដែលអ្នកគ្រប់បានទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ ពេលនេះបានបញ្ចេញ trailer ហើយ!

Trailer រយៈពេល២នាទីជាងនេះបង្ហើបពីសាច់រឿងខ្លីៗនៃភាពយន្ដនេះ ប៉ុន្ដែពួកយើងប្រាប់អោយហើយសិនណា រឿងនេះមិនមែនជារឿងហែកគុកធម្មតាៗដូចចំនងជើងនោះទេ។

ប្រហាក់ប្រហែលទៅនឹងភាពយន្ដសេរ៊ីវាយប្រហារកាប់ចាក់ដូចគ្នា ដូចជារឿង "The Raid" (2011) និង រឿង"Dredd" (2012) ទស្សនិកជននឹងបានឃើញឈុតឆាកវាយប្រហារមិនឈប់ឈរនៅក្នុងរឿងថ្មីស្នាដៃរបស់អ្នកដឹកនាំលោក Jimmy Hendersonនេះ ហើយពិសេសជាងនេះទៅទៀតគឺសាច់រឿងនេះនឹងនិយាយអំពីប៉ូលីសសមត្ថកិច្ចប្រាំរូបដែលទទួលបេសកកម្មក្នុងការពារនិងនាំយកឧក្រិដ្ធជន្ឋដ៏គ្រោះថ្នាក់ម្នាក់ទៅឃុំក្នុងពន្ធធនាគារពិសេសដើម្បីស្វែងរ កមុខកំពូលមេបក្សជើងកាងម្នាក់។

ប៉ុន្ដែបេសកកម្មសាមញ្ញមួយបានក្លាយទៅជាភាពចលាចលដ៏រញ៉េរញ៉ៃមួយនៅពេលដែលកុប្បកម្មមួយបានផ្ទុះឡើងក្នុងគុកនោះ។ ស្ដាប់ទៅទំនងល្អមើលណាស់មែនទេ?

Trailer នេះបានបង្ហាញឈុតរំភើបនិងញាក់សាច់ខ្លីៗមួយចំនួនហើយ ប៉ុន្តែបើចង់ដឹងថារឿងនេះចប់ទៅយ៉ាងណាហើយតើប៉ូលីសសមត្ថកិច្ចទាំងប្រាំរូបនោះនៅរស់រានមានជីវិតរឺក៏ស្លាប់បន្ទាប់ពីបំពេញបេសកកម្មដ៏គ្រោះថ្នាក់មួយនេះហើយគឺយើងត្រូវរង់ចាំទស្សនារឿងន េះដែលនឹងចាក់បញ្ចាំងនៅដើមឆ្នាំក្រោយ។

ភាពយន្ដនិយាយភាសាខ្មែរមួយនេះដែរគឺចូលរួមសម្ដែងដោយតួកុនល្បីលោក Jean-Paul Ly ដែលជាតារាសម្ដែងល្បីប្រចាំសេរ៊ីភាពយន្ដវាយប្រហារនេះស្រាប់ទៅហើយ ហើយគាត់សម្ដែងមិនដែលត្រូវការតួជំនួសទេ។ ស្នាដៃល្បីៗរបស់គាត់រួមមានភាពយន្ដហូលីវូដជាច្រើនដូចជារឿង"Marvel's Doctor Strange"ដែលទើបតែចេញពីពេលថ្មីៗនេះ រឿង"Lucy"និង រឿង"24 Live Another Day" ហើយហេតុនេះហើយបានជាគេរពឹងទុកថារឿងនេះនឹងជារឿងដ៏ពិសេសមួយក្នុងប្រវិត្តសាស្រ្តវិស័យកុនកម្ពុជាព្រោះវាគឺជាខ្សែភាពយន្ដវាយប្រហាររបស់ខ្មែរដំបូងបំផុតដែលមានការបណ្ដាក់ទុកយ៉ាងច្រើនល ើសលប់។

តារាសម្ដែងល្បីឈ្មោះមួយទៀតដែលសម្ដែងក្នុងរឿងនេះដែរគឺលោក Savin Phillip ដែលទស្សនិកជនប្រាកដជាស្គាល់គាត់ហើយកាលពីភាពយន្ដថ្មីៗស្នាដៃរបស់លោក Jimmy Hendersonដែរ រឿង"Hanuman"។

រឿងនេះដែរគឺផលិតដោយKongchack Pictures & Westec Media LimitedនិងចែកចាយដោយPu Prum Entertainment កុំភ្លេចរួសរាន់ទៅចូលរួមទស្សនាអោយបានទាំងអស់គ្នាចាប់ពីថ្ងៃ 31 មករា 2017តទៅ!

ចូលមើល trailer នៅខាងក្រោម!

 

Cinema Online, 12 ធ្នូ 2016


ភាពយន្តទាក់ទង:
Jailbreak (Khmer) (31 Jan 2017) [Showtimes] [Trailers]
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង