ព័ត៌មាន

Teaser Poster ដំបូងរបស់ "Jailbreak" ចេញហើយ

អ្នកសរសេរ: Florey DM


តារាខ្មែរកាត់បារាំង Jean Paul Ly (ខាងស្តាំ) សម្តែងជាមួយ Dara Our ក្នុងរឿង "Jailbreak"

12 តុលា - ផ្ទាំងរូបភាពផ្លូវការនៃភាពយន្តខ្មែរ "Jailbreak" បានបង្ហាញមុខហើយនៅក្នុង ទំព័រហ្វេសបុកផ្លូវការរបស់រឿងនេះផ្ទាល់ ជាមួយនឹងពាក្យពេជ្យ ថា "រយៈពេល១ឆ្នាំដែលយើងបានផលិតរឿង Jailbreak ឥឡូវនេះពួកយើងមានមោទនភាពនាំមកជូននូវផ្ទាំងរូបភាពទីមួយរបស់ Jailbreak"។

បើតាមរូបភាព ដែលបង្ហាញពីខែលប៉ូលិសដែលបែកបាក់ ជាមួយនឹងឃ្លាមួយដែលនិយាយថា "ប្រថុយជីវិតដើម្បីការពិត" (Escape or Die) យើងអាចទាយបានថា ខ្សែភាពយន្តនេះនឹងពោរពេញដោយឈុតឆាកប្រយុទ្ធគ្នាដ៏សាហាវ កំសត់ និងឈុតឆាក់ដ៏គួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង។


ផ្ទាំងរូបភាពទីមួយនៃរឿង "Jailbreak" ដែលបង្ហាញពីរនាំងការពារដែលបែកបាក់

ចំនែកឯតួអង្គក្នុងរឿងនេះ គឺជាតារា Hollywood ប្រុសដ៏សង្ហា ខ្មែរកាត់បារាំង Jean Paul Ly រួមទាំង គ្រូក្បាច់គុនបុកតោ Dara Our, Tharoth Oum រួមទាំង សាវិន ហ្វីលីព តារាសម្តែងមកពីប្រទេសបារាំង Celine Tran និងតារាសម្តែងជាច្រើនទៀត ដែលនឹងនាំមកនូវភាពរស់រវើក និងឈុតឆាកពិសេសៗសម្រាប់រឿងដែលមកដល់ឆាប់ៗនេះ។

ដោយក្រោមការផលិតរបស់ផលិតកម្ម Kongchak Picture និងដឹកនាំដោយលោក Jimmy Henderson រឿង "Jailbreak" ត្រូវបានថតក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នកំពុងត្រៀមបញ្ចប់ក្នុងការថតបង្ហើយ ជាមួយនឹងឈុតឆាកបន្ថែមទៀត។

"Jailbreak" គ្រោងនឹងបញ្ចាំងនៅក្នុងឆ្នាំ ២០១៧ នេះ! ដូច្នេះ រង់ចាំទស្សនាទាំងអស់គ្នា!

Cinema Online, 12 តុលា 2016

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង