ព័ត៌មាន

គ្មានអ្វីអាចបញ្ឈប់ការ Cosplay របស់ហ្វេន Deadpool បាននោះទេ

អ្នកសរសេរ: Montha Ly


ការ Cosplay របស់ហ្វេន Deadpool កម្ពុជា

៧កុម្ភៈ - គ្មានអ្វីអាចបញ្ឈប់ការ Cosplay របស់ហ្វេន Deadpool បាននោះទេ ហើយនេះគឺជាឳកាសថ្មីសំរាប់ហ្វេនទាំងអស់គ្នា។

ហ្វេនរបស់ Deadpool កម្ពុជា បានធ្វើការ Cosplay និងបានបង្ហាញខ្លួនម្តងទៀតនៅរោងភាពយន្ត Platinum Cineplex សាខាផ្សារទំនើបសូរិយា ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ចំពោះការបង្ហាញខ្លួនដោយមិនបានឲ្យហ្វេនដឹងមុននេះ បានផ្តល់ការភ្ញាក់ផ្អើលដល់ពួកគាត់ជាខ្លាំង មិនថាហ្វេនរឺក៏អាជីវករនៅទីនោះទេ។ ហ្វេនដែលមានវត្តមាននៅទីនោះអាចថតរូបជាមួយ Deadpool Fan Cosplay បានដោយសេរី។ ពួកគាត់ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះការ Cosplay នោះក៏ព្រោះតែពួកគាត់មានឳកាសជួប Fan Cosplay នេះសារជាថ្មី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ មករាកន្លងទៅនេះក៏មានការបង្ហាញខ្លួនម្តងរួចមកហើយ និងជាលើកទីមួយរបស់ Deadpool Fan Cosplay ផងដែរ។


ហ្វេនថតរូបជាមួយ Deadpool Fan Cosplay និងជាការបង្ហាញខ្លួនជាលើកទី១

លើសពីនេះទៅទៀត ថ្ងៃទី៩ កុម្ភៈ ការ Cosplay របស់ហ្វេន Deadpool មួយនេះនឹងធ្វើដំណើរទៅជួបហ្វេននៅរោងភាពយន្ត Platinum Cineplex ខេត្តសៀមរាបម្តង។ គាត់នឹងទៅជួបប្រជាជន និងជាពិសេសគឺអ្នកគាំទ្ររឿង Deadpool នេះផ្ទាល់តែម្តងនៅ Pub Street ដើម្បីជាការស្វាគម៍មុននឹងរឿងនេះចាក់បញ្ចាំងនៅប្រទេសកម្ពុជា។

នៅថ្ងៃទី១០ កុម្ភៈ Deadpool Fan Cosplay នឹងវិលមកភ្នំពេញវិញ ហើយមកជួបអ្នកទាំងអស់គ្នានៅ Major Cineplex ផ្សារទំនើប AEON MALL ដោយការបង្ហាញខ្លួន ម្តងនេះនឹងក្លាយជាលើកទី៤ហើយសំរាប់ Deadpool Fan Cosplay។

ស្របពេលជាមួយគ្នានេះដែរ ប្រជាជនខ្មែរមួយចំនួនបានធ្វើដំណើរកំសាន្តទៅទីរួមខេត្តនានា ដោយឡែកអ្នកដែលមិនបានទៅណា ពួកគាត់ក៏អាចមកចែករំលែកការសប្បាយជាមួយ Deadpool Fan Cosplay នេះបានដែរ។ កុំភ្លេចមកជួប គាត់ទាំងអស់គ្នា។

អ្នកទាំងអស់គ្នាអាចទស្សនា Deadpool Trailer នៅខាងក្រោមនេះ។ រឿង Deadpool នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី១១ កុម្ភៈនេះតទៅហើយ។

To read this article in English, click here.

Cinema Online, 8 កុម្ភះ 2016

ភាពយន្តទាក់ទង:
Deadpool (11 Feb 2016)

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង