ព័ត៌មាន

ភាពយន្ត "Batman v Superman" កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង

អ្នកសរសេរ: Say Kalen



កិច្ចសំភាសន៍ជាមួយអ្នកគាំទ្រ "Batman v Superman: Dawn of Justice"

30 មីនា - ភាពយន្ត "Batman v Superman: Dawn of Justice" ចាប់ផ្តើមចាក់បញ្ចាំង ជាមួយនឹងវត្តមានរបស់អ្នកគាំទ្រជាច្រើន ស្របពេលនោះដែរអ្នកចូលរួមបានសំដែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះវីរបុរសរបស់ខ្លួននៅក្នុងរឿងនេះដូចជា Batman និង Superman។

អ្នកដំណាងអោយ JAIKON ដែលជាគេហទំព័រភាពយន្តដ៏ល្បីនៅកម្ពុជា បានធ្វើកិច្ចសំភាសន៍ជាមួយទស្សនិកជនបន្ទាប់ពីការចាក់បញ្ចាំងរឿង "Batman v Superman: Dawn of Justice" អំពីចំណាប់អារម្មណ៍របស់ពួកគាត់លើតួអង្គក្នុងរឿងនេះ។ អ្នកគាំទ្រ Superman ម្នាក់បាននិយាយថាគាត់ចូលចិត្តតួអង្គនេះតាំងពីគាត់នៅក្មេងមកម្ល៉េះ។ ចំណែកឯទស្សនិកជនមួយចំនួនទៀតបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះ Batman ដោយសារតែពួកគាត់ពេញចិត្តនឹងឈុតដ៏ទាក់ទាញ និង ការសំដែងរបស់តួអង្គមួយនេះ។ អ្វីដែលកាន់តែប្លែកទៀតនោះគឺមានទស្សនិកខ្លះទៀតពេញចិត្ត Wonder Woman ដែលជាតួអង្គមួយក្នុងចំណោមតួអង្គដ៏សំខាន់ៗដ៏ទៃទៀត។

ភាពយន្ត "Batman v Superman: Dawn of Justice" ជាខ្សែភាពយន្តវីរបុរសដែលរកចំនូលបានច្រើនបំផុតនៅក្នុងសប្តាហ៍នៃការចាក់បញ្ចាំងដំបូងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១១មក ដែលគ្រាន់តែថ្ងៃដំបូងនៃការចាក់បញ្ចាំងកាលពីថ្ងៃទី ២៥ មីនា រឿងនេះអាចរកចំនូលបាន ២៥, ២៣៦ដុល្លារ អាមេរិកដល់ផលិតកម្ម Warner Bros ទៅហើយ។ សំរាប់រយៈពេលមួយសប្តាហ៍នៃការចាក់បញ្ចាំង ភាពយន្តនេះអាចរកចំនូលបាន ៨៧,៣៩៥ ដុល្លារ អាមេរិក នៅកម្ពុជា។

"Batman v Superman: Dawn of Justice" ចាប់ផ្តើមចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ជាប្រភេទ 2D/3D/4DX។


កិច្ចសំភាសន៍ជាមួយអ្នកគាំទ្រ "Batman V Superman"

To read this article in English, click HERE.

Cinema Online, 30 មីនា 2016


ភាពយន្តទាក់ទង:
Batman V Superman: Dawn Of Justice (25 Mar 2016)

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង