ព័ត៌មាន

ចង់ដឹងថាតើ Angie នឹងថតខ្សែភាពយន្តនៅទីណាក្នុងប្រទេសកម្ពុជា

អ្នកសរសេរ: Florey DM


Angelina Jolie រួមជាមួយស្វាមី Brad Pitt និងកូនប្រុស Maddox

ប្រាំខែវិច្ឆិកា – កាលពីខែតុលាកន្លងទៅនេះ តារាសម្តែងហូលីវូដ Angelina Jolie បានប្រកាសថានឹងជាអ្នកគ្រប់គ្រង់ផ្នែកភាពយន្តសម្រាប់ប្រទេសកម្ពុជានៅក្នុង Netflix។ ខ្សែភាពយន្តដំបូងគេរបស់ Netflix ដែលមានចំណងជើងថា
First They Killed My Father ត្រូវបានរពឹងថានឹងចាប់ផ្តើមថតនៅក្នុងខេត្តសៀមរាបក្នុងពេលឆាប់ៗនេះ។

លោក ចាប សុវិជ្ជាដែលជាអ្នកចាត់ការទូទៅរបស់គណះកម្មាធិការភាពយន្តខ្មែរបានមានប្រសាសន៍នៅក្នុងកាសែតភ្នំពេញប៉ុស្តិ ថា៖ "ជាង៩០%នៃភាពយន្តទាំងមូលនឹងត្រូវថតនៅក្នុងខេត្តសៀមរាប និងទីតាំងមួយចំនួនទៀតនៅក្នុងខេត្តបាត់ដំបង។''

ខ្សែភាពយន្តនេះនឹងចាប់ផ្តើមថតចាប់ពីថ្ងៃទី ១២ ខែវិច្ឆិការហូតដល់ដើមខែមករាឆ្នាំក្រោយនេះ។

ទីតាំងថតរូមមានតាមដងទន្លេ និងផ្លូវមួយចំនួនក្នុងខេត្តសៀមរាប ប្រាសាទអង្គរវត្តនិងប្រាសាទបាយន្តក៏ដូចជាផ្ទះនិងវាលស្រែដែលឋិតនៅក្នុងស្រុកបាគង ស្រុកបន្ទាយស្រី និង ស្រុកពួក។

ចំនួនតួលេខនៃតារាសម្តែងនិងក្រុមការងារដ៏ច្រើនលើសលុប ប្រហាក់ប្រហែលពី ២០០០ ទៅ ៣០០០នាក់ នឹងចូលរួមសម្តែងនិងសហការនៅក្នុងការផលិត និង ថតរបស់ភាពយន្តមួយនេះ។

Maddox ដែលជាកូនចិញ្ចឹមរបស់ Jolie ដែលមានដើមកំណើតជាសញ្ជាតិខ្មែរក៏ត្រូវបានបង្ហាញថានឹងចូលរួមក្នុងការផលិតខ្សែភាពយន្តនេះ។ Maddox ដែលមានអាយុ១៤ឆ្នាំទើបតែវិលត្រលប់មកកាន់ប្រទេសកំណើតរបស់គេ ដែលជាកន្លែងដែល
Jolie បានបង្កើតសហគម Jolie-Pitt សម្រាប់ Maddox។ ថ្មីនេះៗ Jolie ក៏បានប្រាប់ Associated Press ថា៖"Maddox
បានចូលរួមធ្វើការនៅក្នុងសហគមមួយនេះរួចទៅហើយ ហើយគាត់នឹងកាន់កាប់វានៅពេលដែលគេធំទ្បើង។" អត្ថបទខ្សែភាពយន្តដែលបង្ហាញពីប្រវត្តិសាស្រ្តនៅក្នុងរបបខ្មែរក្រហមនេះនឹងចូលរួមសរសេរដោយ Jolie និងអ្នកនិពន្តលោក
Luong Ung ដែលបង្ហាញពីផ្នត់គំនិតរបស់ក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ ដោយពឹងផ្អែកទៅលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធផ្ទាល់ ដោយសារនាងនិងគ្រួសាររបស់នាងបានរើចេញពីទីក្រុងភ្នំពេញទៅកាន់តំបន់ផ្សេងៗនៅក្នុងប្រទេសក្នុងកំទ្បុងរបបប៉ុលពត។

ក្រៅពីចូលរួមក្នុងខ្សែភាពយន្តនេះ Jolie ក៏កំពុងតែរវល់ជាមួយខ្សែភាពយន្តថ្មីរបស់នាង ដែលមានចំណងជើងថា "By the Sea" ដែលនាងនឹងចូលរួមសម្តែងជាមួយស្វាមីរបស់នាងគឺលោក Brad Pitt។

"By the Sea" រំពឹងថានឹងចេញនៅក្នុងខែនេះ ប៉ុន្តែខ្សែភាពយន្តនេះនឹងមិនចាក់បញ្ចាំងគ្រប់ប្រទេសក្នុងពិភពលោកទេ ហើយក៏ប្រហែលជាមិនពាសពេញក្នុងប្រទេសដែរ
ដោយសារខ្សែភាពយន្តនេះបានបញ្ជាក់ថានឹងចាក់បញ្ចាំងត្រឹមតែរោងកុនចំនួន៣តែប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក។

(Photo source: FRED PROUSER / REUTERS / LANDOV)

To read this article in English, click HERE.

Cinema Online, 5 វិច្ឆិកា 2015

ភាពយន្តទាក់ទង:
Maleficent (3D) (05 Jun 2014)

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង