ព័ត៌មាន

Angelina Jolie នឹងជាអ្នកដឹកនាំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

អ្នកសរសេរ: Florey DM


Angelina Jolie គឺជាប្រធានគណៈ កម្មាធិការកិត្តិយសរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

1 ធ្នូ – តារាសម្តែងហូទ្បីវូដដ៏ល្បីឈ្មោះ អ្នកនាង Angelina Jolie-Pitt
នឹងធ្វើការដឹកនាំគណៈ កម្មាធិការកិត្តិយសដែលទើបតែបង្កើតថ្មីនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ
នេះ ដែលហៅកាត់ថា CIFF។ តារាសម្តែងស្រីរូបនេះបានមានប្រសាសន៍ថា៖
ខ្ញុំមានមោទនភាពនឹងចូលរួមគាំទ្រមហោស្រពភាពយន្តអន្តរជាតិកម្ពុជា និង
ប្រទេសកម្ពុជាដែលជាកន្លែងនៃការផលិតខ្សែភាពយន្តដែលមានការឆ្នៃប្រឌិតខ្ពស់ និង រស់រវើក។

រួមជាមួយនឹង ប្រវត្តិសាស្រ្តដ៏សម្បួរបែប វប្បធម៌ដ៏យូរលង់ណាស់មកហើយ និង
មនុស្សដែលពោរពេញដោយទេពកោសល្យ
ធ្វើឲ្យប្រទេសកម្ពុជាមាននូវចំណុចពិសេសជាច្រើនដើម្បីបង្ហាញដល់ពិភពលោក។
ខ្ញុំពិតជាមានកិត្តិយសក្នុងការចូលរួមជាគណៈកម្មាធិការមហោស្រពភាពយន្តប្រចាំឆ្នាំ២០១៥នេះ
ហើយខ្ញុំក៏ទន្ទឹងរង់ចាំទៅនឹងការសហការដ៏គួរឲ្យរំភើបរវាង ភាពយន្តខ្មែរ និង
អន្តរជាតិដែលពួកយើងនឹងចែករំលែកទៅអ្នកទាំងអស់គ្នានៅក្នុងឆ្នាំនេះ។

គណៈកម្មាធិការកិត្តិយសនេះគឺជាការប្រមូលផ្តុំអ្នកជំនាញខាងខ្សែភាពយន្ត
ដែលគាំទ្រនូវការអភិវឌ្ឍន៍របស់ឧស្សាហកម្មភាពយន្តក្នុងស្រុក ហើយនឹងចូលរួមក្នុងការផលិត និង
ការផ្សព្វផ្សាយខ្សែភាពយន្តដ៏មានអត្ថន័យរបស់ខ្មែរ។

សមាជិកដទៃទៀតនៃគណៈកម្មាធិការនេះគឺមានដូចជាលោក Rithy Panh និង លោក Sok Visal
ដែលជាអ្នកផលិតខ្សែភាពយន្តជនជាតិខ្មែរ Kalyanee Mam
ដែលជាអ្នកផលិតខ្សែភាពយន្តជនជាតិខ្មែរកាត់អាមេរិក លោក Park Sung Ho
ដែលជាអ្នកអភិរក្សមហោស្រពភាពយន្តកូរ៉េប្រចាំកម្ពុជា Caylee So និង Nicholas Simon ដែលជាអ្នកដឹកនាំ និង
ផលិតខ្សែភាពយន្តអាមេរិក រួមទាំង លោក James Gerrand អ្នកផលិតខ្សែភាពយន្តឯកសារអូស្ត្រាលី។

គួរបញ្ជាក់ផងដែរថា ក្រៅពីងារជាប្រធានគណៈកម្មាធិការកិត្តិយស តារាសម្តែង Jolie
ក៏កំពុងតែរវល់ជាមួយនឹងការថតខ្សែភាពយន្តកម្ពុជាសហការជាមួយ Netflix សម្រាប់ឆ្នាំ២០១៦
ដែលមានចំណងជើងថា "First They Killed My Father" នៅក្នុងខេត្តបាត់ដំបង និង ខេត្តសៀមរាប។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០១៥ នឹងវិលត្រលប់មកវិញជាលើកទី៦
នៅក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី៤ រហូតដល់ ១០ ធ្នូនេះ។

(Photo source: The Wrap)

To read this article in English, click HERE.

Cinema Online, 1 ធ្នូ 2015

ភាពយន្តទាក់ទង:
By The Sea (09 Dec 2015)
Maleficent (3D) (05 Jun 2014)
Unbroken (05 Feb 2015)
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង