រូបភាព

ទស្សនាតួអង្គក្នុងរឿង "Jailbreak"

អ្នកសរសេរ: Florey DM

ជាខ្សែភាពយន្តខ្នាតធំបែបវាយតប់ដោយប្រើក្បាច់គុនបុរាណខ្មែរល្បុក្កតោ នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ ខាងក្រោមនេះជាតួអង្គសំខាន់ៗនៅក្នុងរឿង ដែលសុទ្ធតែជាអ្នកឯកទេសខាងប្រើប្រាស់ក្បាច់គុនល្បុក្កតោ និងធ្លាប់បង្ហាញមុខក្នុងខ្សែភាពយន្ត ហើយខ្លះជាតួសម្តែងជើងចាស់ផងដែរ។ សូមជំរាបថាខ្សែភាពយន្តមួយនេះដឹកនាំដោយលោក Jimmy Henderson និងចូលរួមសម្តែងដោយលោក Jean-Paul Ly, Dara Our, Savin Phillip, Celine Tran, Tharoth Sam និង Sisowath Siriwudd គឺសុទ្ធតែជាអ្នកដែលមានសមត្ថភាពសក្តិសមបំផុត ក្នុងការសម្តែងតួរបស់ខ្លួន។ ការគួបផ្សំនៃតួសម្តែង និងការដឹកនាំពីអ្នកដែលមានទេពកោសល្យគឺធានាថា "Jailbreak: ការពារឧក្រិដ្ធជន" នឹងក្លាយជារឿងធំបំផុតសម្រាប់ដើមឆ្នាំ 2017 ក្នុងវិស័យភាពយន្តកម្ពុជា។ គួរបញ្ជាក់ផងដែរថា រឿងនេះត្រូវបានផលិតដោយ Kongchack Pictures & Westec Media Limited និងចែកចាយដោយ Pu Prum Entertainment។










Previous 1 2 Next 
Cinema Online, 12 ធ្នូ 2016

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង