រូបភាព

"Lego Batman" បង្ហាញតួចិត្តអាក្រក់ បន្ថែមទៀតហើយ!

អ្នកសរសេរ: Florey DM

រឿង "The Lego Batman Movie" ត្រៀមខ្លួនដើម្បីបម្រើអារម្មណ៍អ្នកទស្សនា ក្នុងរោងភាពយន្ត នៅខែកុម្ភៈ ឆ្នាំ ២០១៧ នេះហើយ! ប្រាកដណាស់ វត្តមានរបស់តួវីរបុរស រួមទាំងតួចិត្តអាក្រក់ ដែលយើងមិនអាចបំភ្លេចបាន ហើយដែលជាល្បោយធ្វើឲ្យសាច់រឿង កាន់តែល្អមើលទ្វេដង ត្រូវបានដាក់បញ្ចូល។ ផ្ទាំងរូបភាពរបស់ភាពយន្តគំនូរជីវចលមួយនេះ បានបង្ហាញតួអង្គបន្ថែមទៀត ដូចជាសមាជិកគ្រួសាររបស់ Batman និង តួចិត្តអាក្រក់ ដូច្នេះមុននឹងការទន្ទឹងរងចាំនូវការមកដល់របស់រឿងដែលដឹកនាំដោយ Chris Mckay នេះ មករីករាយជាមួយរូបភាពរបស់តួអង្គ ដែលបញ្ចូលសម្លេងដោយតារាល្បីដូចជា Will Arnett, Michael Cera, Zach Galifianakis, Rosario Dawson, Ralph Fiennes ខាងក្រោមទាំងអស់គ្នា!


មើលទៅ Batman ដូចជាចង់ស៊ីសាច់អ្នកណាម្នាក់!


ស្នាមញញឹមរបស់ Joker មើលទៅដូចជាមិនសូវស្រួល!


ចែ Harley Quinn សាហាវ ប៉ុន្តែស្អាតម្យ៉ាងដែរតា!

Previous 1 2 3 4 Next 
Cinema Online, 6 មករា 2017

ភាពយន្តទាក់ទង:
The Lego Batman Movie (10 Feb 2017)
Batman V Superman: Dawn Of Justice (25 Mar 2016)
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង