ចំនុចពិសេស

ខ្សែភាពយន្តដែលអ្នកត្រូវតែទស្សនាក្នុងឆ្នាំ២០១៧!

អ្នកសរសេរ: Casey Chong



ឆ្នាំ ២០១៧ មានរឿងល្អៗមើល ច្រើនណាស់!

ដោយឆ្នាំ២០១៦ កាន់តែកៀកជិតមកដល់ពេលបញ្ចប់ហើយនោះ ដល់ពេលហើយដែលយើងត្រូវត្រៀមចាំឆ្នាំថ្មី ឆ្នាំ២០១៧។

ដូច្នេះក៏មានន័យថា ដល់ពេលដែលត្រូវទន្ទឹងមើលភាពយន្តថ្មីៗដែរ។ ប៉ុន្តែរឿងល្អៗមើលច្រើនសឹងអី គ្រាន់តែលើកយកមកនិយាយក៏ហត់ដែរ។

អញ្ចឹងហើយ យើងបានប្រមែលប្រមូល និងជ្រើសរើសរឿងដែលទទួលការទន្ទឹងរង់ចាំខ្លាំងបំផុតចំនួន ១៥រឿង ចាប់ពីខែមករាដល់ធ្នូ ឆ្នាំ២០១៧ ដោយផ្អែកលើថ្ងៃចេញផ្សាយផ្ទាល់។

កុំបង្អង់យូរ ខាងក្រោមនេះជាភាពយន្តដែលអ្នកត្រូវតែទៅមើលក្នុងឆ្នាំ២០១៧ ខាងមុខ៖

និយាយអំពីអ្វី? : ក្នុងវគ្គទី៣ នៃស៊េរី "xXx" នេះ លោក Xander Cage (Vin Diesel) វិលមកពីការនិរទេសខ្លួនវិញហើយ រួចក៏ចាប់ផ្តើមបេសកកម្មដ៏គ្រោះថ្នាក់ដើម្បីស្តារយក "Pandora's Box" ដែលជាអាវុធដ៏ខ្លាំងក្លាមួយ ក្រោមការជួយសហការពីកូនក្រុមដែលជ្រើសបានថ្មីៗ សុទ្ធសឹងជាអ្នកពូកែៗ។

មានអ្វីពិសេស? : ល្មមដល់ពេលហើយដែល Vin Diesel ត្រឡប់មកចូលរួមនឹងភាពយន្តនេះចាប់តាំងតែបញ្ចប់វគ្គមុនកាលពីឆ្នាំ២០០៥ គឺរឿង "xXx: State Of The Union" និងស្វះស្វែងរក Ice Cube វិញម្តង។ មិនមានអ្វីភ្ញាក់ផ្អើលដែរ ត្បិតផលិតករ D.J. Caruso មានស្នាដៃដឹកនាំរឿងដែលមិនសូវមានការរីកចម្រើនខ្លាំង ដូចផលិតករដ៏ទៃទៀត (មានចាំរឿងចោលម្សៀត "I Am Number Four" អត់?) ប៉ុន្តែគាត់ធ្វើបានល្អគួរសមក្នុងការដឹកនាំរឿង "Disturbia" និងរឿង "Eagle Eye" ជាមួយផលិតករ Shia LaBeouf ។ រឿង "xXx: The Return Of Xander Cage" នឹងជាស្នាដៃធំជាងគេនៅហូលីវូដរបស់ផលិតករម្នាក់នេះដែរ ហើយបើភាពយន្តនេះ នឹងល្អមើលដូចក្នុង Trailer មែន ត្រៀមភ្នែកចាំមើលសកម្មភាពលោតផ្លោះ និងវាយតប់កប់ៗទៅ។ រឹតតែពិសេស រឿងនេះនឹងមានតារាអន្តរជាតិរបស់ហុងកុង លោក Donnie Yen តារាថៃ Tony Jaa និងតារាឥណ្ឌា Deepika Padukone ចូលរួមសម្តែងថែមទៀត។

និយាយអំពីអ្វី? : តួមនុស្សប្រចៀវ Batman (Bruce Wayne) ដែលបញ្ចូលសម្លេងដោយ Will Arnett មិនត្រឹមតែត្រូវការពារក្រុង Gotham City ពីសំណាក់ដៃគូសត្រូវដូចជា Joker (Zach Galifianakis)ប៉ុណ្ណោះទេ តែក៏ត្រូវមានទំនួលភារកិច្ចធ្វើការជាក្រុម និងចិញ្ចឹមបីបាច់កូនចិញ្ចឹម Dick Grayson ហៅថា Robin (បញ្ចូលសម្លេងដោយ Michael Cera) ។

មានអ្វីពិសេស ? : កាលពីបីឆ្នាំមុនរឿង "The Lego Movie" ល្អមើលខ្លាំងណាស់ មានចាំអត់? វាជារឿងបែបកំសាន្តលក្ខណៈគ្រួសារដ៏រីករាយមួយ ជាមួយគុណភាព 3D គំនូរជីវចលយ៉ាងទាក់ភ្នែក។ ជាមួយការគ្រោងចេញវគ្គបន្តបន្ទាប់ហូរហែរ នេះជារឿងដាច់ដោយឡែកថ្មីមួយពី Lego ដែលលោក Will Arnett ត្រូវចូលខ្លួនសម្តែងតួអង្គនេះដដែល។ ក្នុងនាមជាតារាភាពយន្តដែលជួយឲ្យរឿងនេះល្បីឈ្មោះជោគជ័យ ពិតជាល្អណាស់ដែលអាចឲ្យលោកចូលមកឈរជួរមុខក្នុងរឿងនេះ។ រួមជាមួយការបញ្ចូលសម្លេងដ៏ប៉ិនប្រសព្វរបស់ Zach Galifianakis និង Michael Cera អមជាមួយនឹងការតាក់តែងគំនូរជីវចលដ៏ស្រស់ចម្រុះពណ៌ រឿងនេះរំពឹងថានឹងគ្រងចំណាត់ថ្នាក់ល្អពេលវាចេញក្នុងខែកុម្ភៈនេះ។

និយាយអំពីអ្វី? : រឿងវគ្គទីបីនៃស៊េរី "Wolverine" ទោលនេះនឹងបង្ហាញពីតួ Logan (Hugh Jackman) ពេលមានវ័យចំណាស់ ជាមួយនឹងសំឡាញ់ចាស់ផង គ្រូណែនាំផង ពោលគឺ Professor X (Patrick Stewart) រួមគ្នាការពារនារីដែលមានសមត្ថភាពពិសេសដូច Logan ឈ្មោះ Laura (Dafne Keen) ឲ្យគេចផុតពីគ្រោះថ្នាក់ដ៏ធំមួយ។

មានអ្វីពិសេស? : មូលហេតុចំនួនពីរដែលធ្វើឲ្យរឿង "Logan" នឹងក្លាយជារឿងដែលទទួលការរំពឹងចាំខ្លាំងបំផុតមួយក្នុងចំណោមរឿងហូលីវូដខ្នាតធំទាំងអស់គឺ ដោយសាររឿងនេះនឹងជាវត្តមានចុងក្រោយបង្អស់របស់តួអង្គ Logan និងទីពីរគឺរឿងនេះយកលំនាំដកស្រង់តាមស៊េរីសៀវភៅជីវចលដ៏ល្បីឈ្មោះ "Old Man Logan" របស់Mark Millar និង Steve McNiven។ រឹតតែអស្ចារ្យ ផលិតករ James Mangold សំរេចចិត្តបានត្រឹមត្រូវដោយធ្វើរឿងនេះជារឿងសំរាប់ទស្សនិកជនអាយុ១៨ឆ្នាំឡើង ត្បិតបង្កប់ភាពកាចសាហាវ និងកាប់ចាក់ទាត់ធាក់សាហាវៗខ្លាំងជាមួយតួអង្គរឿងនេះតែម្តង។

និយាយអំពីអ្វី? : ពេលដែលក្រុមអ្នករុករក (Tom Hiddleston, Brie Larson) និងកងទ័ពអាមេរិច (Samuel L. Jackson) សំរេចចូលខ្លួនស្រាវជ្រាវស្វែងយល់ពីកោះដ៏អាថ៌កំបាំងមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិច ពួកគេបានជ្រុលខ្លួនជួបនឹងសត្វសាហាវៗជាច្រើន ពិសេសស្វាគីងកុងយក្ស ដែលហៅថា Kong ។


មានអ្វីពិសេស? : វាជាភាពយន្តរំលឹកជាថ្មីពីរឿង "King Kong" ជាមួយអ្នកដឹកនាំរឿង Jordan Vogt-Roberts ដែលតាមដានដើមកំណើតបិសាចសត្វទាំងនេះ។ ការធ្វើជាថ្មីនៃភាពយន្តនេះដែលជាខ្សែរឿងខ្នាតធំ ទុនក្រាស់ទៀត នឹងបញ្ចូលតួអង្គល្បីៗដូចជា Tom Hiddleston, Samuel L. Jackson, និង John Goodman ព្រមទាំងបិសាចស្វាគីងកុង CGI Kong ថ្មីស្រឡាង។ បើរឿងនេះអាចធ្វើបានល្អដូចរឿងរបស់ Peter Jackson ពីឆ្នាំ២០០៥ ស៊ីសងនឹងម៉ោងលេងដ៏យូរនោះ "Kong: Skull Island" នឹងជាបទពិសោធន៍ថ្មីប្លែកមួយក្នុងទីផ្សារភាពយន្ត ដែលទស្សនិកជននឹងមិនត្អូញត្អែរឡើយបន្ទាប់ពីបានមើល។

5. "Ghost In The Shell"

និយាយអំពីអ្វី? : ប្រធានក្រុម (Scarlett Johansson) និងកូនក្រុមកងទ័ពរបស់នាង ហៅថា Section 9 ត្រូវចេញបេសកកម្មបញ្ឈប់សត្រូវដ៏គ្រោះថ្នាក់មួយដែលគំរាមកំទេចបច្ចេកវិទ្យាទំនើប Hanka Robotic ។

មានអ្វីពិសេស? : រឿងគំនូរជីវចលជប៉ុនចេញឆ្មាំ១៩៩៥ ក្រោមឈ្មោះដូចគ្នានេះ បានចាត់ទុកជាប្រភេទរឿងបែបវិទ្យាសាស្រ្តប្រឌិតដ៏ជោគជ័យមួយក្នុងពិភពភាពយន្តតុក្កតា ដូច្នេះពេលវេលាបានមកដល់ ហូលីវូដក៏សំរេចទិញសិទ្ធិយកមកផលិតជាប្រភេទអាមេរិចវិញម្តង។ ទោះបីជាមានការជជែកវែកញែកមិនដាច់ស្រេចនូវការយក Scarlett Johansson មកដើរតួឯកនេះក៏ដោយ ឈុត Trailer ដំបូងរបស់រឿងនេះអាចទាក់ទាញអ្នកគាំទ្រ តាមរយៈរូបភាពកែច្នៃក្បាច់ក្បូរ តែចាក់ស្រេះដ៏គួរឲ្យងឿងឆ្ងល់នេះបាន បើប្រៀបធៀបនឹងសាច់រឿងគំនូរជីវចលដើមរបស់ជប៉ុន។

និយាយអំពីអ្វី? : រឿងវគ្គទី ៨ របស់ "Fast And Furious" មួយនេះបន្តដំណើរផ្សងព្រេងទៅមុខទៀត ដោយផ្តោតសំខាន់លើតួអង្គ Dominic Toretto (Vin Diesel) និងគ្នីគ្នាគេ។

មានអ្វីពិសេស? : បន្ទាប់ពីការចាកចេញជារៀងរហូតរបស់តួអង្គ Paul Walker និងបានបញ្ចប់ឈុតឆាកសេសសល់ក្នុង "Fast and Furious 7" រួចមក ដល់ពេលដែលអ្នកគាំទ្របានរសាយចិត្តដោយភាពរីករាយនាចុងបញ្ចប់នៃរឿងនោះហើយ។ ប៉ុន្តែរឿងនេះកាន់តែបន្តទៅមុខ កាន់តែកើបបានប្រាក់ចំណូលជាងមួយវគ្គទៅមួយវគ្គ ដែលដូច្នេះហើយវគ្គបន្តនេះក៏មិនអាចខកខានទេ។ ជាការពិត "Fast and Furious" ជាស៊េរីរឿងដែលដឹងច្បាស់ពីគោលដៅទស្សនិកជនច្បាស់ ហើយរឿងនីមួយៗទទួលកិត្តិយសខ្លាំងណាស់។ ឈុតឆាកលោតផ្លោះសាហាវៗ និងបើកបរយានយន្តយ៉ាងអស្ចារ្យនឹងរឹតតែពិសេសនៅវគ្គក្រោយ។ មិនតែប៉ុណ្ណោះ រឿងនេះដឹកនាំដោយផលិតករជើងចាស់លោក F. Gary Gray (ស្នាដៃក្នុងរឿង("Set It Off", "The Negotiator", "The Italian Job" និង "Straight Outta Compton") ។ ក្រៅពីតួដដែលមួយចំនួន តារាសម្តែង Helen Mirren និង Charlize Theron នឹងចូលជាអ្នកចំណូលថ្មី ដោយសម្តែងជាតួអាក្រក់ដ៏សំខាន់តែម្តង។

និយាយអំពីអ្វី? : លើកនេះ គ្នីគ្នាក្រុម Guardians of the Galaxy ចូលមកជួយ Peter Quill ឬ រហស្សនាម Star-Lord (សម្តែងដោយ Chris Pratt) ស្វែងរកអាថ៌កំបាំងនៃដើមកំណើតម្តាយឪពុកខ្លួន ខណៈជួបប្រទះនឹងដំណើរផ្សងព្រេងឆ្លងភពដ៏មិននឹកស្មាន។

មានអ្វីពិសេស? : មានឃើញBaby Groot អត់? ឃ្យូតខ្លាំងអត់? ប្រាកដណាស់ Baby Groot នឹងក្លាយជាចំណាប់អារម្មណ៍ពិសេសក្នុងវគ្គថ្មីនេះ ជាមួយភាពក្រមិចក្រមើម កំប្លុកកំប្លែង លាយឡំនឹងសកម្មភាពសម្តែងប្លែកភ្នែក ជាមួយនឹងរូបភាពកាត់តពិសេស។ មួយទៀត គឺតួដើមទាំងអស់នៃរឿង "Guardians Of The Galaxy" ក៏នឹងចូលខ្លួនបំរើចំណីអារម្មណ៍ទស្សនិកជនជាថ្មីដែរ!

និយាយអំពីអ្វី? : រឿង "Wonder Woman" នឹងបង្ហាញពីដំណើរផ្សងព្រេងរបស់ព្រះនាងម្ចាស់ដ៏ខ្លាំងក្លានៃនគរព្រៃអាម៉ាហ្សូន ឈ្មោះ Diana Prince (សម្តែងដោយ Gal Gadot) ដោយព្រះនាងចាកចេញពីនគរកំណើតនៅលើដែនកោះ Themyscira ដើម្បីចេញទៅក្រៅមើលពិភពខាងក្រៅក្នុងអំឡុងពេល សង្គ្រាមលោកលើកទី១ ដែលក្រោយមកទ្រង់ក៏បានជួបនឹងអ្នកបើកយន្តហោះចំបាំងអាមេរិចឈ្មោះ Steve Trevor (សម្តែងដោយ Chris Pine) ។

មានអ្វីពិសេស? : ក្នុងរឿង "Batman v Superman: Dawn of Justice" ទស្សនិកជនប្រាកដជាបានឃើញការលេចមុខរបស់តួអង្គ Wonder Woman (សម្តែងដោយ Gal Gadot) ដែលម្នាក់ៗសុទ្ធតែស្ងើចសរសើរការសម្តែងរបស់នាង។ ដោយនេះជាតួអង្គវីរនារីដ៏ល្បីរបស់ DC ហើយជាលើកដំបូងដែលទទួលការផលិតភាពយន្តពីខ្លួនឯងនោះ រឿង "Wonder Woman" នឹងឆក់យកបេះដូងប្រិយមិត្តឲ្យជក់ចិត្តនឹងខ្សែរឿងក្នុងសម័យសង្រ្គាមនេះ។ មិនតែប៉ុណ្ណោះ ការដឹកនាំរឿងដោយផ្ទាល់របស់ផលិតករ Patty Jenkins ទៀតនោះរឹតតែពិសេស ត្បិតនាងបានជួយឲ្យតារាសម្តែង Charlize Theron ឈ្នះបានពានអូស្ការកាលពីឆ្នាំ២០០៣ តាមរយៈរឿង "Monster" ដែលនាងដឹកនាំផ្ទាល់ ហើយមិនតែប៉ុណ្ណោះ នាងក៏ជាអ្នកដឹកនាំរឿងនារីដំបូងបង្អស់របស់ពិភពភាពយន្ត DC ផងដែរ។

និយាយអំពីអ្វី? : រឿងបន្តវគ្គពីរឿងដើមជុំវិញតួអង្គ Peter Parker (សម្តែងដោយ Tom Holland) និងដំណើរជីវិតក្រោយពីដឹងថាខ្លួនមានសមត្ថភាពពិសេសជា Spider-Man ។

មានអ្វីពិសេស? : មុននឹងចូលខ្លួនសម្តែងក្នុងរឿង "Spider-Man: Homecoming" តារាភាពយន្ត Tom Hollad បានកសាងកេរ្តិ៍ឈ្មោះតាមរយៈតួអង្គ Peter Parker/Spider-Man ក្នុងរឿង "Captain America: Civil War" ផងដែរ។ ប្រាកដណាស់ រឿងថ្មីនេះនឹងរំលឹកប្រភពដើមរបស់តួអង្គនេះម្តងទៀត ប៉ុន្តែអ្វីដែលគួររីករាយ គឺការផលិតដោយផ្ទាល់ពី Marvel ដែលនឹងរួមបញ្ចូលតារាភាពយន្ត Michael Keaton ជាតួចិត្តអាក្រក់ថ្មីក្នុងរឿងនេះ ឈ្មោះ Vulture រួមនឹងផលិតករ Jon Watts (តាមរយៈរឿង "Cop Car" ពីឆ្នាំ២០១៥ ដោយនឹងកែប្រែពីធ្លាប់ដឹកនាំរឿងបែបបុរាណ មកជារឿងស្ទូដយ៉ូខ្នាតធំវិញម្តង។ រង់ចាំមើលទាំងអស់គ្នាថា ការពាំនាំនូវអ្នកចំណូលថ្មីទាំងនេះនឹងធ្វើឲ្យរឿងនេះពិសេសយ៉ាងណា?

10. "Dunkirk"

និយាយអំពីអ្វី? : ខ្សែភាពយន្តពីសង្គ្រាមដ៏សាហាវមួយក្នុងអំឡុងហេតុការណ៏ភៀសខ្លួន Dunkirk សម័យសង្រ្គាមលោកលើកទី២។

មានអ្វីពិសេស? : ពីរម៉ាត់ គឺ Christopher Nolan! ប៉ុណ្ណេះប្រហែលអាចអន្ទងចិត្តឲ្យអ្នកចាំមើលរឿងនេះបានហើយ ត្បិតនេះក៏ជារឿងបែបសង្គ្រាមដំបូងបង្អស់ដែររបស់ Nolan ។ មិនតែប៉ុណ្ណោះ អ្នកដឹកនាំពីរឿង "Dark Knight" ក៏សន្យានឹងពង្រឹងភាពយន្តបែប IMAX នេះឲ្យអស្ចារ្យថែមទៀត។ រឿងនេះអាចនឹងទាក់ទាញការចាប់រង្វាន់ពីចំណាត់ថ្នាក់អូស្ការ ហើយអាចប្រគល់ពានអ្នកដឹកនាំរឿងល្អឯកដល់ Nolan ផងដែរថាមិនត្រូវ។

11. "Alien: Covenant"

និយាយអំពីអ្វី? : ពេលដែលមនុស្សម្នាលើយានមួយរកឃើញភពចំលែកមួយដែលគេគិតថាជាឋានសួគ៌ ដែលតាមពិតជាពិភពដ៏គួរឲ្យខ្លាចមួយដោយមានមនុស្សយន្ត Android ហៅថា David (សម្តែងដោយ Michael Fassbender) បន្សល់ទុកតាំងពីបេសកកម្មអាទិទេព Prometheus មក។

មានអ្វីពិសេស? : កាលពីខែធ្នូនេះ 20th Century Fox បានបង្ហើបឈុតខ្លីដំបូងសំរាប់វគ្គបន្តរបស់ Ridley Scott ទៅកាន់រឿង "Prometheus" ពីឆ្នាំ២០១២របស់លោក ដែលឆ្លើយតបនឹងរឿង "Alien: Covenant" ។ រង់ចាំមើលរឿងបែបរន្ធត់ភ័យព្រួចលក្ខណៈវិទ្យាសាស្រ្តច្នៃប្រឌិត ដែលមានប្រភពចេញពីរឿង "Alien" កាលពីឆ្នាំ១៩៧៩ ទាំងអស់គ្នា!

12. "Blade Runner 2049"

និយាយអំពីអ្វី? : មិនមានពត៌មានលំអិតច្រើនទេ តែរឿង "Blade Runner 2049" នឹងជាវគ្គបន្តនៃរឿងដើមពីឆ្នាំ១៩៨២ ដែលតារាភាពយន្ត Harrison Ford បន្តសម្តែងជា Rick Deckard ។

មានអ្វីពិសេស? : អស់ច្រើនជាង ៣០ឆ្នាំហើយដែល Ridley Scott បានណែនាំស្នាដៃបែបលក្ខណៈវិទ្យាសាស្រ្តឆ្នៃប្រឌិត រឿង "Blade Runner" នាឆ្នាំ១៩៨២ នោះ។ ទោះបីវាមិនចាំបាច់មានវគ្គបន្ត វត្តមានវិលមកវិញរបស់ Scott ពិតជាមិនអាចមើលរំលងរឿងនេះបានឡើយ។ លើសពីនេះ តួអង្គផលិតនិងដឹកនាំពីរឿង "Sicario" រួមមានផលិតករ Denis Villeneuve អ្នកនិពន្ធបទភ្លេង Jóhann Jóhannson និងអ្នកសរសេរសាច់រឿង Roger Deakins បានមកពួតដៃគ្នាធ្វើភាពយន្តនេះឡើងទៀត។ អត់មើល ម៉េចបាន?

13. "Thor: Ragnarok"

និយាយអំពីអ្វី? : Thor (Chris Hemsworth) ត្រឡប់ទៅភពកំនើត Asgard ក្រោយពី Ragnarok គំរាមកំទេចជីវិតជាច្រើន។

មានអ្វីពិសេស? : រឿង "Thor" ពីរវគ្គដំបូង ទទួលការគាំទ្រ និងរិះគន់លាយឡំគ្នាដែលជាស្នាដៃរួមគ្នារបស់ Kenneth Bragnagh និង Alan Taylor ប៉ុន្តែអាវគ្គទីបីនេះ នឹងប្លែក ត្បិត Marvel លេងធំហ៊ានប្រថុយឲ្យអ្នកដឹកនាំរឿងនូវែលហ្ស៊ែឡង់ Taika Waititi ដែលល្បីដោយសាររឿងបែបរន្ធត់ឆ្នាំ២០១៤ "What We Do In The Shadows" ។

14. "Justice League Part One"

និយាយអំពីអ្វី? : បន្ទាប់ពីហេតុការណ៍ក្នុងរឿង "Batman V Superman: Dawn Of Justice" តួអង្គ Bruce Wayne (Ben Affleck) និង Diana Price (Gal Gadot) សំរេចប្រមែលប្រមូលគ្នាដែលមានថាមពលសមត្ថភាពពិសេសៗ ដូចជា Aquaman (Jason Momoa), The Flash (Ezra Miller) និង Cyborg (Ray Fisher) ប្រយុទ្ធប្រឆាំងនឹង Steppenwolf (Ciarán Hinds) និងកងទ័ពបិសាច Parademons របស់គេ។

មានអ្វីពិសេស? : ទោះបីជាស្នាដៃខ្នាតធំរបស់ DC គឺរឿង "Batman V Superman: Dawn Of Justice" និង "Suicide Squad" ទទួលបានមតិយោបល់ល្អខ្លះ មិនល្អខ្លះ តែរឿង "Justice League Part One" នៅតែមានក្តីសង្ឃឹមខ្ពស់។ មិនតែប៉ុណ្ណោះ តួអង្គអស្ចារ្យដូចជា Aquaman និង The Flash ដែលមកចូលរួមសម្តែងជាក្រុមក្នុងភាពយន្តបែបនេះជាលើកដំបូង ក្នុងពិភព DC ផ្ទាល់ ពិតជានឹងមានការរំពឹងទុកខ្ពស់។

15. "Star Wars: Episode VIII"

និយាយអំពីអ្វី? : មិនមានពត៌មានលំអិតច្រើនទេ តែរឿងវគ្គទី៨ របស់ស៊េរី "Star Wars" នេះនឹងបន្តដំណើររឿងរបស់តួអង្គ Rey (Daisy Ridley) និងតួផ្សេងៗពីរឿង "Star Wars: The Force Awakens" ពីឆ្នាំ២០១៥ តែម្តង។

មានអ្វីពិសេស? : ពីរម៉ាត់យ៉ាងខ្លី: Star Wars! ចំណងជើងគឺទាក់ចិត្តអ្នកទស្សនាទៅហើយ បន្ថែមពីនេះ អ្នកដឹកនាំ Rian Johnson ដែលនឹងចូលកាន់ក្បាលម៉ាស៊ីនផលិតរឿងទី៨នេះ នឹងរឹតតែពិសេស! ផលិតករដ៏ចំណាននេះ អាចដឹកនាំរឿងបានច្រើនសណ្ឋាន ច្រើនបែប តាមការសម្គាល់ស្នាដៃកន្លងមករួមមានរឿង "Brick" (2005), "The Brothers Bloom" (2008) និង "Looper" (2012)។ ទន្ទឹមនឹងនេះ រឿងនេះក៏នឹងអាចជាស្នាដៃចុងក្រោយដែលអ្នកអាចឃើញអតីតតារាភាពយន្ត Carrie Fisher សម្តែងជាព្រះនាងម្ចាស់ Leia ដែលថ្មីៗនេះ នាងបានលាចាកលោកទៅក្នុងវ័យ ៦០ឆ្នាំប៉ុណ្ណោះ។ កុំភ្លេចមកមើលរឿងនេះណា!

Cinema Online, 2 មករា 2017


ភាពយន្តទាក់ទង:
xXx: The Return Of Xander Cage (19 Jan 2017)
The Lego Batman Movie (23 Feb 2017) [Showtimes] [Trailers]
Logan (02 Mar 2017) [Trailers]
Kong: Skull Island (10 Mar 2017) [Trailers]
The Fate Of The Furious (13 Apr 2017)
Marvel's Guardians Of The Galaxy Vol.2 (27 Apr 2017) [Trailers]
Wonder Woman (02 Jun 2017) [Trailers]
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង