ចំនុចពិសេស

លក្ខណៈពិសេសៗរបស់ឈុត Batman

អ្នកសរសេរ: Dhivakaran Jude


តួអង្គមហាសេដ្ឋី Bruce Wayne បានផ្លាស់ប្តូរឈុត Batman ជាច្រើនវគ្គ! តើអ្នកពេញចិត្តឈុតមួយណាជាងគេ?

អស់រយៈពេលជាង ៧៧ឆ្នាំហើយដែលភាពយន្ត "Batman" មានវត្តមាន ដែលធ្វើអោយភាពយន្តកំពូលវីរបុរសមួយនេះមានអាយុកាលយូរជាងគេក្នុងចំណោមភាពយន្តកំពូលវីរបុរសទាំងអស់។

កន្លងមកមានការផ្លាស់ប្តូរទាំងតារាសំដែងនិងសាច់រឿងយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលនៅរក្សាដដែលគឺឯកសណ្ឋានជាសត្វប្រចៀវក្នុងខ្សែភាពយន្តនេះ។

ចាប់តាំងពីឆ្នាំ១៩៣៩មក ឈុតBatmanមានការអភិវឌ្ឍជាច្រើន ជាពិសេសនៅក្នុងវគ្គ "Batman v Superman: Dawn of Justice" ។

តោះ! យើងនាំគ្នាទៅមើលភាពខុសប្លែកគ្នា និង លក្ខណៈពិសេសៗរបស់ឈុត Batman ទាំងអស់គ្នា!

រឿង "Batman" កាលពីឆ្នាំ ១៩៤៣

នេះគឺជាឈុតដំបូងគេបង្អស់របស់ Batman ហើយតារាសំដែងក្នុងវគ្គនេះគឺ Lewis Wilson។ សំរាប់ឈុតនេះដែរ មានរូបសត្វប្រជៀវខ្មៅមួយជាមួយនឹងជាយពណ៏សដែលរំលេចនូវរូបរាងសត្វប្រជៀវកាន់តែច្បាស់ យើងក៏សង្កេតឃើញខោខាងក្រៅជាមួយនឹងផ្នែកចង្កេះខ្ពស់ផងដែរ ដែលមើលទៅសមនឹងស្បែកជើង។

អ្វីដែលជាចំនុចមិនល្អរបស់ឈុតនេះ គឺស្រោមមុខរបស់ Batman។ ផ្នែកខាងមុខរបស់ស្រោមមុខនេះមើលទៅគ្រាន់តែជាក្រណាត់សំរាប់បិតភ្នែកនិងច្រមុះប៉ុណ្ណោះ ហើយត្រង់ភ្នែកវិញក៏មើលទៅមិនបានរចនាអោយសមនិងតួអង្គនេះដែរ។ ផ្នែកត្រចៀកវិញមើលទៅមិនដូចត្រចៀកប្រចៀវទេ តែមើលទៅដូចស្នែងទៅវិញ ហើយផ្នែកចង្កេះវិញក៏មិនបានរចនាអោយសមនឹងតួអង្គដែរ។

រឿង "Batman & Robin" កាលពីឆ្នាំ ១៩៤៩

អ្វីដែលបានកែលំអរបស់ឈុត Batman ក្នុងវគ្គនេះគឺស្រោមមុខដែលសមនឹងក្បាល, ច្រមុះ និង ភ្នែករបស់តួអង្គ ហើយរូបសត្វប្រចៀវលើទ្រូងក៏ច្បាស់ជាងមុនដែរ។

ចំណុចអវិជ្ជមានរបស់ឈុតនេះគឺផ្នែកត្រចៀកដែលមើលទៅដូចស្នែងដដែល ឯជាយក្រណាត់ខាងក្រោយវិញធំពេកដែលពិបាកសំរាប់តួអង្គនៅត្រង់ឈុតវៃគ្នា។

រឿង "Batman: The Movie" កាលពីឆ្នាំ ១៩៦៦

ឈុត Batman ក្នុងវគ្គនេះស្រដៀងនឹងឈុតមុនៗដែរជាមួយការកែប្រែខ្លះត្រង់ផ្នែកពណ៏លឿងនៅជុំវិញរូបប្រចៀវ ឯផ្នែកត្រចៀកវិញខ្លីជាងមុន។ អ្នករចនាក៏បានកែលំអរស្រោមមុខដែលមើលទៅមានភាពទាក់ទាញជាងមុន ហើយជាយក្រណាត់ខាងក្រោយក៏តូចជាងមុនដែលធ្វើអោយមានភាពងាយស្រួលដល់តួអង្គក្នុងការសំដែង។

ចំណុចខ្វះខាតរបស់ឈុតនេះគឺផ្នែកពណ៏លឿងជុំវិញរូបប្រចៀវដែលមើលទៅច្បាស់ពេក។

Superhero Fashion Police: 2/5

រឿង "Batman" កាលពីឆ្នាំ ១៩៨៩

ក្នុងវគ្គនេះម៉ូដដ៏ថ្មីស្រឡាងរបស់ Batman ដែលសំដែងដោយ Michael Keaton ត្រូវបានរចនាឡើងដោយមានស្រោមមុខគ្រប់ជិតមុខនៅសល់តែចន្លោះត្រង់មាត់និងថ្គាមទេ ចំណែកផ្នែកឯដងខ្លួនវិញធ្វើឡើងដោយកៅស៊ូ ហើយឈុតនេះមានពណ៏ខ្មៅសុទ្ធ។ ផ្នែកត្រចៀកធ្វើអោយ Batman ក្នុងវគ្គនេះមើលទៅមានអំណាច ចំណែកឯស្បែកជើងគឺដូចនិងស្បែកជើងប៉ាតា។ ចំណុចខ្វះខាតរបស់ឈុតនេះគឺជាយក្រណាត់ខាងក្រោយនិងស្រោមមុខជាប់គ្នាដែលធ្វើអោយការសំដែងរបស់តួអង្គលំបាក ហើយខ្សែក្រវ៉ាត់មើលទៅចាស់បន្តិច។ តើអ្នកគិតយ៉ាងមេចដែរ?

រឿង "Batman Returns" កាលពីឆ្នាំ ១៩៩២

ក្នុងវគ្គនេះ Michael Keaton ចូលរួមសំដែងម្តងទៀត ប៉ុន្តែឈុត Batman មានការកែប្រែខ្លះៗដោយជាយក្រណាត់ខាងក្រោយភ្លឺរលោងជាងមុន បន្ថែមពីនេះផ្នែកដងខ្លួនមើលទៅទាក់ទាញជាងមុន ហើយឈុតនេះរក្សាពណ៏ខ្មៅដដែល។

ចំណុចខ្វះខាតរបស់ឈុតនេះគឺស្រោមមុខនិងជាយក្រណាត់ខាងក្រោយជាប់គ្នាដែលធ្វើអោយតួអង្គពិបាកក្នុងការសំដែង។

រឿង "Batman Forever" កាលពីឆ្នាំ ១៩៩៥

ក្នុងវគ្គនេះមានឈុត Batman ពីរខុសគ្នាគឺពណ៏ខ្មៅនិងពណ៏ប្រាក់។ ចំណែកស្រោមមុខមិនជាប់នឹងជាយក្រណាត់ខាងក្រោយទេដែលធ្វើអោយ Batman អាចធ្វើចលនាបានយ៉ាងល្អ ហើយស្រោមមុខវិញក៏ធ្វើពីវត្ថុដែលមានភាពងាយស្រួលដល់ក្បាល។ ឈុតពណ៏ប្រាក់មានរូបប្រចៀវយ៉ាងធំនៅលើទ្រូង ចំណែកពណ៏ខ្សែក្រវ៉ាត់ក៏បានដូរទៅជាខ្មៅដែរ។

ចំណុចខ្វះខាតរបស់ឈុតពណ៏ខ្មៅគឺភាពរលោងដែលធ្វើអោយ Batman មើលឃើញកាន់តែច្បាស់នៅកន្លែងងងឹត ពីព្រោះ Batman គួរតែមិនងាយស្រួលអោយគេមើលឃើញទេ។

រឿង "Batman & Robin" កាលពីឆ្នាំ ១៩៩៧

ឈុតប្រចៀវដែលឆ្នៃម៉ូដដោយ George Clooney ក្នុងវគ្គនេះមើលទៅដូចជាសត្វប្រចៀវពិតៗ ប៉ុន្តែនៅតែមានភាពរលោងដដែល។

រឿង "Batman Begins" កាលពីឆ្នាំ ២០០៥

ស្រោមមុខ Batman វែងមកដល់ផ្នែកក រូបប្រចៀវយ៉ាងធំនៅលើទ្រូងដែលមើលទៅមានអំណាចជាងមុន។ ផ្នែកត្រចៀកវិញរាងប្រឆិតទៅក្រោយបន្តិច ខ្សែក្រវ៉ាត់ក៏បានផ្លាស់ប្តូរទាំងទ្រង់ទ្រាយនិងពណ៏ដែរ។ សំរាប់ឈុតនេះគឺស្អាតហើយមានភាពទាក់ទាញយ៉ាងខ្លាំង!

រឿង "The Dark Knight" កាលពីឆ្នាំ ២០០៨ និង រឿង "The Dark Knight Rises" កាលពីឆ្នាំ ២០១២

សំរាប់ឈុតនេះ តារាសំដែង Christian Bale សុំអោយអ្នកឆ្នៃម៉ូដធ្វើអោយឈុត Batman អោយស្រាល និងទន់ជាងមុន ដូឆ្នេះវាភាពងាយស្រួលសំរាប់គាត់ក្នុងការសំដែង។ រូបប្រចៀវធំហើយច្បាស់ជាងមុន ចំណែកឯត្រចៀកវិញនៅពីក្រោយក្បាលហើយខ្លីជាងមុន។ ស្រោមមុខវិញមើលទៅដូចមួកសុវត្ថិភាពបន្តិចបន្តែមិនជាប់ជាមួយផ្នែកកទេដូឆ្នេះវាមានភាពងាយស្រួលក្នុងការធ្វើចលនា។

រឿង "Batman V Superman: Dawn of Justice" ឆ្នាំ ២០១៦ នេះ

ឈុត Batman ក្នុងវគ្គនេះយកលំនាំតាមសៀវភៅរបស់ Frank Miller ដែលមានឈ្មោះថា "The Dark Knight" ដែលឈុតនេះមើលទៅមានពណ៏ខ្មៅលាយប្រផេះហើយហាក់ដូចជានៅក្នុងជំនាន់ឆ្នាំ១៩៧៩ អ្វីដែលល្អសំរាប់ឈុតមួយនេះគឺខ្សែក្រវ៉ាត់មិនមែនជាពណ៏លឿងហើយសាកសមនឹងឈុត Batman ថ្មីនេះខ្លាំងណាស់។ ចំពោះត្រចៀកវិញដូចជារឿងខ្លីបន្តិច។

ឈុត Batman ក្នុងរយៈពេល ៧៦ឆ្នាំនេះមានការផ្លាស់ប្តូរយ៉ាងច្រើន! ចំពោះអ្នកវិញ តើអ្នកពេញចិត្តឈុតមួយណាជាងគេ?

View post on imgur.com

រឿង "Batman V Superman: Dawn of Justice" កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា។

You May Also Like:

To read this article in English, click HERE.

Cinema Online, 11 មេសា 2016

ភាពយន្តទាក់ទង:
Batman V Superman: Dawn Of Justice (25 Mar 2016)

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង