ចំនុចពិសេស

កំពូលតារាសំដែងទាំង ១០ ដែលជាវីរបុរស

អ្នកសរសេរ: Florey DM



តើអ្នកដឹងទេថា តារាសំដែងទាំង ១០នាក់នេះធ្លាប់ដើរតួជាវីរបុរសជាច្រើនដង?

ឆ្នាំ ២០១៦ សំបូរទៅដោយភាពយន្តស្តីពីកំពូលវីរបុរសល្បីៗដែលធ្លាប់បានចាក់បញ្ចាំងកន្លងមកដូចជារឿង "Deadpool" "X-Men" "Batman v Superman" "Captain America" និងភាពយន្តវីរបុរសដែលនឹងចាក់បញ្ចាំងមួយទៀតគឺរឿង "Doctor Strange"។

ហើយទស្សនិកជនជាច្រើនប្រាកដជាចងចាំឈ្មោះនិងរូបរាងរបស់កំពូលវីរបុរសទាំងនេះក្នុងចិត្តជាមិនខាន! ប៉ុន្តែមុនពេលដែលអ្នកគាំទ្រស្គាល់វីរបុរសទាំងនេះ ពួកគាត់ធ្លាប់សំដែងជាវីរបុរសជាច្រើនដងមកហើយ។ ដូឆ្នេះយើងនឹងនាំអារម្មណ៍របស់អ្នកទៅក្រឡេកមើលតារាសំដែងដែលធ្លាប់ដើរតួជាវីរបុរសបានពីរដង ហើយរឿងទាំងនោះទទួលប្រជាប្រិយភាពយ៉ាងខ្លាំង!

តារាសំដែង Ryan Reynolds ដើរតួជា Green Lantern និង Deadpool

តារាសំដែងវ័យ ៣៩ ឆ្នាំរូបនេះធ្លាប់សំដែងក្នុងរឿង "X-Men Origins: Wolverine" កាលពីឆ្នាំ ២០០៩កន្លងមកហើយ ប៉ុន្តែមិនមានអ្នកស្គាល់គាត់ប៉ុន្មានទេ មកដល់ឆ្នាំ ២០១១ នៅពេលដែលគាត់សំដែងក្នុងរឿង "Green Lantern" ហើយភាពយន្តនេះទទួលជោគជ័យដែលធ្វើអោយទស្សនិកជនចាប់ផ្តើមស្គាល់គាត់ជាបណ្តើរៗ។ Ryan ចាប់ផ្តើមមានឈ្មោះបោះសំលេងនៅពេលដែលគាត់សំដែងក្នុងរឿង "Deadpool" ដែលរឿងនេះទទួលបានការគាំទ្រពីទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោកដែលធ្វើអោយកិត្តិនាមរបស់គាត់ល្បីយ៉ាងខ្លាំង។

តារាសំដែង Ben Affleck ដើរតួជា Daredevil និង Batman

គាត់ជាតារាសំដែងមួយរូបទៀត ដែលថ្មីៗនេះទទួលជោគជ័យក្នុងអាជីពរបស់គាត់យ៉ាងខ្លាំង បន្ទាប់ពីការសំដែងជាវីរបុរសរបស់គាត់កន្លងមក។ ការសំដែងជាកំពូលវីរបុរសរបស់ Ben Affleckក្នុងរឿង "Daredevil" កាលពីឆ្នាំ ២០០៣ ទទួលការគាំទ្រគ្រាន់បើ ប៉ុន្តែភាពយន្តនេះមិនសូវជោគជ័យប៉ុន្មានទេ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលព័ត៌មានអំពី Ben Affleck ក្នុងវ័យ ៤៣ ឆ្នាំរូបនេះសំដែងជា Batman ទស្សនិកជនជាច្រើនចាប់ផ្តើមស្គាល់និងគាំទ្រគាត់យ៉ាងខ្លាំង ហើយគាត់នឹងសំដែងនៅក្នុងរឿង "Suicide Squad" និងរឿង "Justice League Part One" ដែលនឹងចាក់បញ្ចាំងនៅពេលខាងមុខនេះដែរ។

តារាសំដែង Chris Evans ដើរតួជា Human Torch និង Captain America

មុនពេលដែលគាត់ដើរតួជា Captain America តារាសំដែង Chris Evans ធ្លាប់សំដែងក្នុងរឿង "Fantastic Four" នៅឆ្នាំ ២០០៥ និង វគ្គបន្ទាប់ក្នុងឆ្នាំ ២០០៧។ Chris Evans ក្នុងវ័យ ៣៤ ឆ្នាំរូបនេះ បានទទួលការកោតសរសើរពីអ្នកគាំទ្រជាច្រើនចំពោះឈុតសំលៀកបំពាក់កំពូលវីរបុស Captain America ដែលមើលទៅសាកសមនិងស្រស់ស្អាតនឹងគាត់យ៉ាងខ្លាំង។

តារាសំដែង Ellen Page ដើរតួជា Shadowcat និង Boltie

Ellen Page ធ្លាប់ដើរតួជា Kitty Pryde ដែលជាតួអង្គដ៏សំខាន់មួយក្នុងរឿង "X-Men: The Last Stand"។ តារាសំដែងស្រីវ័យ ២៩ ឆ្នាំ ក៏បានសំដែងក្នុងរឿង "X-Men: Days of Future Past" កាលពីឆ្នាំ ២០១៤ ផងដែរ ហើយសំរាប់ភាពយន្តទាំងពីរនេះ Page ពាក់ឈុតជាវីរនារីពណ៍ខ្មៅរលោង ដែលធ្វើអោយនាងមើលទៅសាកសមជាកំពូលវីរនារីដ៏ស្រស់ស្អាត។

តារាសំដែង Aaron Taylor-Johnson ដើរតួជា Kick-Ass និង Quicksilver

បើនិយាយពាក្យថា "កំពូលវីរបុរស" មានភាពយន្តស្តីពីវីរបុរសមួយដែលបានទទួលការគាំទ្រយ៉ាងខ្លាំង គឺរឿង "Kick-Ass" ជាភាពយន្តស្តីពីវីរបុរសបែបកំប្លែងដែលសំដែងដោយ AaronTaylor-Johnson កាលពីឆ្នាំ ២០១៣។ មួយឆ្នាំកន្លងមក គាត់ត្រូវបានជ្រើសរើសអោយសំដែងជា Marvel's Quicksilver ក្នុងរឿង "Captain America: The Winter Soldier" ហើយតារាសំដែងវ័យ ២៥ឆ្នាំរូបនេះក៏បន្តការងារសិលប្បៈរបស់គាត់ដោយសំដែងក្នុងរឿង "Avengers: Age of Ultron" កាលពីឆ្នាំ ២០១៥ នេះ។

តារាសំដែង Samuel L.Jackson ដើរតួជា Frozone និង Nick Fury

តារាសំដែងជាកំពូលវីរបុរសជើងចាសវ័យ ៦៧ ឆ្នាំមានបទពិសោធន៍ក្នុងការសំដែងច្រើនឆ្នាំ ហើយគ្មានអ្នកណាសំដែងល្អដូចគាត់ក្នុង "Marvel Cinematic Universe" នោះទេ ដូឆ្នេះ Samuel L. Jackson ត្រូវបានជ្រើសរើសអោយសំដែងក្នុងភាពយន្តរបស់ "Marvel Cinematic Universe" ប្រាំបួនវគ្គឯនោះ។ គាត់ក៏ធ្លាប់បញ្ចូលសំលេងអោយតួអង្គវីរបុរសឈ្មោះ Lucius Best a.k.a. Frozone ក្នុងភាពយន្តគំនូរជីវចលដែលមានចំនងជើងថា "The Incredibles" កាលពីឆ្នាំ ២០០៤ ផងដែរ។

តារាសំដែង Doug Jones ដើរតួជា Abe Sapien និង Silver Surfer

Doug Jones ធ្លាប់ដើរតួជាវីរបុរសក្នុងភាពយន្តចំនួនពីររឿងដែលបានចាក់បញ្ចាំងកន្លងមក ប៉ុន្តែទស្សនិកជនមិនសូវជាកត់សំគាល់គាត់ប៉ុន្មានទេ។ តួកុនវ័យ ៥៥ ឆ្នាំរូបនេះធ្លាប់សំដែងជាតួអង្គឈ្មោះ Abraham ក្នុងរឿង "Hellboy" កាលពីឆ្នាំ ២០០៤ ប៉ុន្តែគាត់មិនបញ្ចូលសំលេងដោយខ្លួនឯងទេ បន្ទាប់មកគាត់ក៏បានដើរតួជាកំពូលវីរបុរសម្តងទៀតក្នុងរឿង "Fantastic Four: Rise of the Silver Surfer" ហើយក្នុងរឿងនេះគាត់ក៏មិនបានបញ្ចូលសំលេងដោយខ្លួនឯងដែរ។ រហូតដល់ភាពយន្ត "Hellboy II: The Golden Army" កាលពីឆ្នាំ ២០០៨ ដែលគាត់ដើរតួហើយបញ្ចូលសំលេងដោយខ្លួនឯងផ្ទាល់។

តារាសំដែង Halle Berry ដើរតួជា Catwoman និង Storm

Halle Berry ជាតារាសំដែងស្រីដែលទទួលបានពានរង្វាន់សំរាប់ការសំដែងរបស់នាងកាលពីឆ្នាំ ២០០០ ហើយគាត់ចាប់ផ្តើមសំដែងជាកំពូលវីរនារីនៅក្នុងរឿង "X-Men" ហើយក៏បានបន្តសំដែងជាតួអង្គនេះសំរាប់រឿង "X2: X-Men United កាលពីឆ្នាំ ២០០៣ រឿង "X-Men: The Last Stand" កាលពីឆ្នាំ ២០០៦ និងរឿង "X-Men: Days of Future Past" កាលពីឆ្នាំ ២០១៤ ដែលធ្វើអោយតារាវ័យ ៤៩ ឆ្នាំរូបនេះទទួលប្រាក់ចំនូលរាប់លានដុល្លាពីការសំដែងរបស់នាង។

តារាសំដែង Brandon Routh ដើរតួជា Superman និង Atom

ទស្សនិកជនប្រាកដជាស្គាល់តារាសំដែងរូបនេះជាក់ជាមិនខានដោយសារគាត់ធ្លាប់ដើរតួជាកំពូលវីរបុរស Superman។ នៅក្នុងរឿង "Superman Returns" កាលពីឆ្នាំ ២០០៦ Brandon Routh មិនសូវទទួលបានជោគជ័យប៉ុន្មានទេ បើទោះជាគាត់ទទួលពានរង្វាន់សំរាប់ការសំដែងរបស់គាត់ក្នុងរឿងនោះក៏ដោយ បន្ទាប់មកគាត់ក៏បានបន្តរអាជីពរបស់គាត់ដែលសំដែងជាតួអង្គ Ray Palmer ក្នុងរឿង "Arrow" កាលពីឆ្នាំ ២០១៤។ មកដល់បច្ចុប្បន្ន Brandon ក្នុងវ័យ ៣៦ ឆ្នាំកំពុងតែមានឈ្មោះបោះសំលេងយ៉ាងខ្លាំងជាពិសេសដោយសារការសំដែងរបស់គាត់ថ្មីៗនេះនៅក្នុងរឿង "Legends of Tomorrow" ។

តារាសំដែង Nicolas Cage ដើរតួជា Ghost Rider និង Big Daddy

កំពូលតារាសំដែងដ៏ល្បីវ័យ ៥២ ឆ្នាំ ធ្លាប់បានសំដែងក្នុងខ្សែភាពយន្តជាច្រើន ដោយក្នុងឆ្នាំ ២០០៧ Nicolas បានសំដែងជាវីរបុរសជាលើកដំបូងឈ្មោះ Johnny Blaze ក្នុងរឿង "Ghost Rider" បន្ទាប់មកសំដែងជាតួអង្គដ៏ដែលនៅក្នុងវគ្គ "Ghost Rider: spirit of Vengeance" កាលពីឆ្នាំ ២០១២។


ទស្សនាកំពូលវីរបុរសទាំង ១០ ក្នុងរឿងនីមួយៗ

You May Also Like:

To read this article in English, click HERE.

Cinema Online, 4 ឧសភា 2016


ភាពយន្តទាក់ទង:
Captain America: Civil War (28 Apr 2016)
Batman V Superman: Dawn Of Justice (25 Mar 2016)
X-Men: Apocalypse (19 May 2016)
Deadpool (11 Feb 2016)
The Avengers: Age Of Ultron (01 May 2015)
Captain America: The Winter Soldier (3D) (10 Apr 2014)
X-Men: Days Of Future Past (29 May 2014)

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង